ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា លោករំពឹងបាល់ទាត់ខែ្មរនឹងមានការរីកចម្រើនខ្លាំង បន្ទាប់ពីលោក Honda ឡើងកាន់តំណែងជាអ្នកចាត់ការទួទៅ និងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា។

លោក ប្រាក់ សុវណ្ណារ៉ា

ថែ្លងឲ្យដឹងក្រោយបញ្ចប់សន្និសីទសារព័ត៌មានស្ដីពីពិធីប្រកាសជាផ្លូវការពីការចូលកាន់តំណែងរបស់ Honda កាលពីថៃ្ងអាទិត្យកន្លងទៅ អតីតគ្រូបង្វឹកក្រុមបឹងកេតបាននិយាយថា ការមកដល់របស់ Honda គឺជាការប្រសើររបស់កីឡាករ ព្រោះថារូបគេគឺជាកីឡាករលំដាប់អន្ដរជាតិដ៏មានឥទ្ធិពល ហើយការមកដល់នេះដែរ ក៏អាចជួយអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឲ្យកាន់តែខ្លាំង និងមានសក្ដានុពលថែមទៀត។

«អ្វីដែលគាត់ (Honda) មកកាន់កម្ពុជាលើកនេះ គោលបំណងសំខាន់គឺទាក់ទងទៅនឹងការអភិវឌ្ឍន៍ ដែលជារឿងដែលយើងត្រូវការចាំបាច់ ព្រោះរូបគាត់គឺជានិមិត្ដរូបរបស់បាល់ទាត់ ដែលអាចជួយជម្រុញឲ្យកីឡាកររបស់យើងខិតខំប្រឹងប្រែង» សម្ដីលោក ប្រាក់ សុវណ្ណារ៉ា។ 

លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង)

សូមបញ្ជាក់ថា Honda នឹងមិនយកប្រាក់ខែពីការធើ្វជាគ្រូបង្វឹកនេះទេ ខណៈដែលសហព័ន្ធនឹងរ៉ាប់រងចំពោះការស្នាក់នៅ ហូបចុក និងសំបុត្រយន្ដហោះ នៅពេលដែលរូបគេមកដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅពេលខាងមុខនេះ ដើម្បីត្រៀមចូលលេងពានរង្វាន់ AFF Suzuki Cup៕ 

Honda
Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]