អេស្ប៉ាញ៖ នេះបើយោងទៅតាមការសិក្សាថ្មីៗនេះ ក្នុងឆ្នាំ២០១៨ បានរកឃើញថា ការហូបនូវថ្នាំខ្លាញ់ត្រីរយៈពេលយូរ ដើម្បីបំពេញនូវកង្វះសារធាតុចិញ្ចឹមមួយនេះ បែរជាអាចផ្លាស់ប្តូរលក្ខណៈជីវសាស្ត្ររបស់ថ្លើម ដែលបណ្តាលឲ្យកើតជាជំងឺថ្លើមបង្កដោយសារខ្លាញ់រុំព័ទ្ធ (ឬហៅកាត់ថា NASH)។

ខ្លាញ់់ត្រី

គេបានសិក្សាទៅលើទំនាក់ទំនងរវាងរបបអាហារ និងឥទ្ធិពលរបស់វាទៅលើសរីរាង្គ។

ជាលទ្ធផលបើយោងតាមសាស្ត្រាចារ្យ ឃ្វីលេស (José Luis Quiles) នៅសាកលវិទ្យាល័យ Granada នៃប្រទេសអេស្ប៉ាញ និងអ្នកធ្វើការជាមួយគាត់ បានប្រាប់ឲ្យដឹងថា ប្រភេទខ្លាញ់មួយចំនួនជាពិសេសខ្លាញ់ត្រីដែលមនុស្សមួយចំនួនធំ បរិភោគជារៀងរាល់ថ្ងៃនោះ អាចបង្កជាហានិភ័យនៃជំងឺថ្លើមនៅពេលខាងមុខទៀត។

នេះជាការសិក្សារយៈពេលវែង ដែលក្រុមអ្នកស្រាវជ្រាវ បានសិក្សាយ៉ាងលម្អិត និង ផ្តោតទៅលើឥទ្ធិពលអវិជ្ជមាននៃការហូបខ្លាញ់ត្រីទៅលើរចនាសម្ព័ន្ធ លក្ខណៈសែន និងប្រតិកម្មដោយរ៉ាឌីកាល់សេរីទៅលើកោសិកាថ្លើម។

ខ្លាញ់់ត្រី

ជាលទ្ធផលគេរកឃើញថា ខ្លាញ់ត្រី ដែលយើងនិយមហូប ដើម្បីបំពេញបន្ថែមនូវសារធាតុខ្លាញ់ដ៏សំខាន់មួយនេះសម្រាប់សុខភាពសន្លាក់ និងជាពិសេសប្រព័ន្ធប្រសាទ បើហូបរយៈពេលយូរពេកច្រើនឆ្នាំ អាចបង្កជាជំងឺរលាកថ្លើម ដោយសារខ្លាញ់រុំព័ទ្ធថ្លើមដែលមានលក្ខណៈស្រដៀងជំងឺថ្លើម បង្កមកពីការផឹកគ្រឿងស្រវឹងលើសកម្រិត។  ការខូចខាតនៃកោសិកាថ្លើមតាមរយៈ NASH អាចបង្កឲ្យមានហានិភ័យ ជាជំងឺក្រិនថ្លើម និងជាពិសេសជំងឺមហារីកថ្លើមទៀតផង។

ជំងឺរលាកថ្លើមដោយសារខ្លាញ់នេះ (NASH) អាចបង្កកត្តាឲ្យកើតជា ជំងឺធាត់ ការឡើងសម្ពាធឈាម ការកើនឡើងកូលេស្តេរ៉ុលខ្លាំង និងជាពិសេសជំងឺទឹកនោមផ្អែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]