ថៃ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុន តារាសម្ដែងកូនកាត់ថៃកញ្ញា Mai Davika បានបង្ហាញវត្តមានជាថ្មីលើទឹកដីកម្ពុជា ធ្វើឲ្យហ្វេនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ឈុតដែលនាងក៏បានតុបតែងខ្លួន នៅពេលចុះដល់ដីខ្មែរ គឺពិតជាសាមញ្ញខ្លាំង ខុសដាច់ពីតារាថៃដទៃដែលមាន ការរៀបចំខ្លួនយ៉ាងយកចិត្តទុកដាក់រាល់ពេលចេញសម្ដែងក្រៅប្រទេសម្ដងៗ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គ្រាន់តែអាវយឺតដែល Davika ពាក់មកខ្មែរលើកមុន គឺមានតម្លៃ៥២៥ដុល្លារ ព្រោះជាអាវម៉ាកប្រ៊េនល្បី GUCCI។

គួររម្លឹកដែរថា កញ្ញា Mai Davika គឺជាកំពូលតារាសម្ដែងលំដាប់ជួរមុខប្រចាំប្រទេសថៃ ក្រៅពីប្រទេសខ្មែរ នាងក្រមុំកូនកាត់រូបនេះ ធ្លាប់បានចេញទៅសម្ដែងនៅក្រៅបរទេសជាញឹកញាប់។ ជាងនេះទៀតនោះ នាងក៏ជាប់ឈ្មោះជាតារាស្រីហាយសូ ជាមួយការប្រើប្រាស់របស់ប្រ៊េនៗផងដែរ៕

ប្រភព៖ Mai Davika Hoorne Cambodia Fc 

អាវយឺត Davika
អាវយឺត Davika
អាវយឺត Davika
អាវយឺត Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]