អេស្ប៉ាញ៖ ខ្សែ​ការពារ Gerard Pique បាន​សម្រេចប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​ដោយគេក៏បាន​បញ្ជាក់អំពី​មូលហេតុ​ថា​គេចង់ផ្ដោត​អារម្មណ៍​តែលើការលេងឲ្យ​ក្រុម FC Barcelona ប៉ុណ្ណោះ។

Gerard Pique

អតីតខ្សែការពារក្លិបបិសាចក្រហម Manchester United រូបនេះក៏ធ្លាប់បាន​ប្រកាស​​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ជា​ច្រើន​ដងរួច​មក​ហើយ ​ដោយ​សារតែគេ​មាន​អារម្មណ៍​ហត់នឿយទៅនឹងការស្ដី​បន្ទោសរបស់អ្នកគាំទ្រ។

ខណៈ​ដែល​ការ​ស្ដី​បន្ទោស​នេះបាន កើត​ឡើង​ក្រោយ​ពី​ខ្សែ​ការពារ​របស់ក្លិបអ្នកមានបុណ្យរូបនេះចង់ធ្វើការ​ទាមទារ​ឲ្យប្រជាជន​កាតាឡាន់​បានឯករាជ្យ​ពី​ប្រទេស​អេស្ប៉ាញ។

ស្រប​ពេល​ដែល ក្រុម​ជម្រើសជាតិអេស្ប៉ាញ​បានធ្លាក់​ចេញ​ពីបានរង្វាន់ World Cup ២០១៨ ​ផង​នោះ​ ខ្សែការពារវ័យ ៣១ឆ្នាំនេះ​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​តែ​ម្ដង ​បើ​ទោះ​បីជា​ក្រុមអេស្ប៉ាញ​បាន​តែងតាំងគ្រូបង្វឹកថ្មី​លោក Luis Enrique ដែលជា​គ្រូ​បង្វឹកក្លិប FC Barcelona ផ្ទាល់​ក៏​ដោយ។

Gerard Pique

គួរឲ្យដឹងដា ការ​ប្រកាស​ចូល​និវត្តន៍របស់ខ្សែការពារ Gerard Pique ​នេះដែររូបគេបាន​បញ្ជាក់​អំពីហេតុផល​ថា គេ​ចង់​​ប្រើប្រាស់ពេល​វេលា​ឱ្យ​ច្រើនដើម្បីជួយ​ក្រុម FC Barcleona ឲ្យបានឈ្នះពាន Champions League ពីព្រោះថាក្រុមរបស់គេបានភ្លាត់ចាញ់ក្រុម Roma នៅក្នុងជើងទី២យ៉ាងឈឺចាប់កាលពីពេលកន្លងទៅ៕

Gerard Pique និង Cristiano Ronaldo
Gerard Pique

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]