ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្រីៗភាគច្រើនគេនិយមពាក់ស្បែកជើង ប៉ាតាជាជាងស្បែក ជើងកែងចោទ ព្រោះវាអាចមានភាពងាយស្រួលធ្វើដំណើរ ថែមទាំងឃើញរូបរាង Cute គួរឲ្យស្រលាញ់ទៀតផង។

តួយ៉ាង អ្វីដែលគួរឲ្យបារម្ភសម្រាប់មិត្តនារីនោះ ការពាក់ស្បែកជើងប៉ាតា ពិតជាមិនអាចជួយលើកស្ទួយកម្ពស់យើង ឲ្យឃើញខ្ពស់ស្អាតដូចពេលពាក់ស្បែកជើងកែងនោះឡើយ ជាពិសេសនៅពេលថតរូបនេះតែម្ដង។ទាំងនេះគឺជាកង្វល់ធំមួយសម្រាប់ គ្រប់គ្នាដែលជាអ្នកនិយមពាក់ស្បែកជើងប៉ាតា រហូតមានអ្នកខ្លះមិនហ៊ានថតរូប ក៏មានដែរ ។

ប៉ុន្តែបើសិនជាចង់ថតរូបឃើញខ្ពស់ស្អាតពេលពាក់ប៉ាតា ស្រីៗយើងគួរតែចេះលេងស្ទីលថតបែបនេះ ទើបមើលទៅមិនឃើញរាងតូចទាប ផ្ទុយទៅវិញកាន់តែធ្វើឲ្យរូបថតទាំងនោះ មានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ទៀតផង៕

តោះ ចាំដល់កាល? អ្នកចូលចិត្តពាក់ស្បែកជើងប៉ាតា អាចសាកល្បងថតរូប បែបនេះបាន ធានាថាឃើញខ្ពស់ស្អាត ឡូយកប់ហ្មង! ៖ 

១. ពេលថតរូបឈរជាក្រុម អ្នកគួរតែត្រូវដាក់ជើងខាងមុខជំទើតជាងជើងខាងក្រោយបន្តិច ដើម្បីឲ្យឃើញរាងកាន់តែស្អាត ត្រូវមានជើងម្ខាងទៅមុខទៅក្រោយ តាមស្ទីលអ្នកចូលចិត្ត ហើយគួរជៀសវាងការថតឈរត្រង់ ដោយដាក់ជើងទន្ទឹមគ្នា។

ស្ទីលពាក់ស្បែកជើងប៉ាតា

២. ពេលថតឈរម្នាក់ឯង អ្នកអាច បោះជង្គង់មកមុខ ដោយបន្ទន់ជើងម្ខាង តាមរាង ដើម្បីដងខ្លួនចេញរូបរាងទាំងស្រុង មិនខុសពីពេលពាក់ស្បែកជើងកែង។

ស្ទីលពាក់ស្បែកជើងប៉ាតា

៣.ថតឈរបែរក្រោយ អ្នកអាចជ្រើសស្ទីលបែបនេះ ជាមួយការបង្វែងខ្លួន ដោយរក្សារូបរាងខ្លួន ឲ្យនៅដដែល ស្ទីលងាកក្រោយនេះកំពុងពេញនិយមខ្លាំងសម្រាប់អ្នកពាក់ប៉ាតា។

ស្ទីលពាក់ស្បែកជើងប៉ាតា

៤.ឈរលើកជើងម្ខាង ស្ទីលនេះក៏អាចធ្វើឲ្យរាងអ្នកឃើញខ្ពស់ប្លែកខ្លាំងដែរ ដោយគ្រាន់តែ ឈរលើកជើងមួយចំហៀងឡើងបន្តិចតែប៉ុណ្ណោះ។

ស្ទីលពាក់ស្បែកជើងប៉ាតា

៥. ថតអង្គុយផ្ទាល់ដី ការថតបែបនេះ ហាក់ដូចជាជួយលាក់កម្ពស់អ្នក វាបានកែប្រែស្ថានការណ៍ឲ្យរូបរាងអ្នកកាន់តែមានភាពទាក់ទាញ។

ស្ទីលពាក់ស្បែកជើងប៉ាតា

៦.អង្គុយគងទាក់ខ្លា ជារឿងងាយបំផុតដោយអ្នកគ្រាន់តែអង្គុយ ដាក់ជើងគងលើគ្នា ដើម្បីឲ្យ មើលកាន់តែឃើញវែងស្រឡូនស្អាត។

ស្ទីលពាក់ស្បែកជើងប៉ាតា

៧.អង្គុយបោះជើងមកមុខ ស្ទីលនេះមិនខុសពីស្ទីលថតឈរប៉ុន្មានទេ ប៉ុន្ដែបើអ្នកអង្គុយចុះ វាងាយបិទបាំងសណ្ឋានជើង រឹតតែមើលឃើញខ្ពស់ខ្លាំងទៀតផង។

ស្ទីលពាក់ស្បែកជើងប៉ាតា

៨.ដាក់ជើងមកមុខ ស្ទីលនេះពិតជាពិសេស សម្រាប់អ្នកស្រលាញ់ស្បែកជើងប៉ាតា ព្រោះគ្រប់គ្នា ពិតជាមិនចោលស្ទីលថតនេះឡើង វាបង្ហាញពីភាពគួរឲ្យស្រលាញ់៕

ស្ទីលពាក់ស្បែកជើងប៉ាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]