ភ្នំពេញ៖ ពេលវេលាដែលអតិថិជនទន្ទឹងរង់ចាំ បានមកដល់ហើយ!! ក្រោយពីធ្វើការប្រកាសវត្តមានជាផ្លូវការមិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះក្រុមហ៊ុនសាមសុងបានប្រកាសឲ្យទទួលការកុម្ម៉ង់ទុកមុន (Pre-Order) នូវកំពូលស្មាតហ្វូនដ៏អស្ចារ្យសេរី N ចុងក្រោយនេះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ ជាមួយការផ្តល់ជូននូវកាដូពិសេសជាច្រើនដូចជា កាស Samsung U-FLEX មួយដ៏កាលីប ដែលមានតម្លៃ $៥៩ លេខពិសេសរបស់ Smart ដែលមានតម្លៃ ១២៩ ដុល្លារ ជាមួយកញ្ចប់ស្មាតធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេល ៥២​ អាទិត្យ ស្រោម LED ដ៏ស្រស់ស្អាតមួយដែលមានតម្លៃ ៦៩ ដុល្លារ និងឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charger ) មួយដ៏ទាន់សម័យ ដែលមានតម្លៃ ៦៥ ដុល្លារ។

Samsung Galaxy Note9

លើសពីនេះទៅទៀតលោកអ្នកអាចរីករាយជាមួយការបង់រំលោះ ដោយគ្មានការប្រាក់សម្រាប់រយៈពេល ៦ ខែ (បង់មុន២0%) ហើយសម្រាប់តម្លៃនៅក្នុងពេល Pre-Order គឺ ៩២៩ ដុល្លារ ជាមួយជម្រើសបីពណ៌សម្រាប់ប្រទេសកម្ពុជា គឺពណ៌ខ្មៅ ពណ៌ខៀវនិងពណ៌ទង់ដែង។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ «PRE-ORDER HERE» ដែលចាប់ផ្តើមទទួលកុម្ម៉ង់ចាប់ពីថ្ងៃទី ១១ ដល់ ២១ សីហានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។

ដូច្នេះសូមប្រញាប់ឡើង! ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 9 ទាំងអស់ សូមប្រញាប់ស្វែងរកដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលមានស្លាកសំគាល់ «PRE-ORDER HERE» ដើម្បីកុម្ម៉ង់ទិញឥឡូវនេះ! កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ!

Samsung Galaxy Note9 ទាំង៣ពណ៌

តោះមកមើលពីលក្ខណៈសម្បត្តិដ៏លេចធ្លោរបស់ Samsung Galaxy Note9 ដូចខាងក្រោម៖

១) ភាពច្នៃប្រឌិតនៃរចនាបថ (Design Innovation)

Samsung Galaxy Note 9 មានទំហំអេក្រង់ 6.4 អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោងទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។

២) កាមេរ៉ាកម្រិតអាជីព (Camera)

Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ។

សម្រាប់មុខងារថតរូប ពិសេសដូចជា Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនូវ ជម្រៅរូបភាព ដែលអាចឲ្យយើងអាចកែសម្រួលរូបភាព ដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នកបានថតរូប ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។

៣) កម្មវិធី និងលក្ខណៈពិសេស​ដែលភ្ជាប់ជាមួយ Galaxy Note 9 (Galaxy of Features and Services)

- អាវក្រោះការពារធូលី និងទឹក ៖ Galaxy Note 9 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក និងធូលីនៅលើទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់សរសេរទោះបីស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ក៏ដោយ។

- Note9 មានបំពាក់សេនសឺលើកាមេរ៉ាខាងមុខ និងមានប្រើប្រាស់មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។

- សម្ថភាពគ្មានដែនកំណត់៖ ជាមួយ RAM 6GB មេម៉ូរីទំហំ 128 GB ដែលអាចឲ្យអ្នកលេងហ្គេម និងធ្វើការងារច្រើនមុខក្នុងពេលតែមួយ និងអាចបន្ថែមមេម៉ូរីកាត micro SD បានរហូតដល់ 512GB ដោយមិនបាច់បារម្ភពីការឆាប់ពេញនោះទេ។

- បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗបន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAh និងមានថាមពលរហូតដល់ ៤០០០mAh កាន់ថ្មបាន ១ ថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។

Samsung Galaxy Note9

៤) ប៊ិក S-Pen កាន់តែទាក់ទាញ

កាន់តែពិសេសជាងនេះទៀតនោះគឺ ប៊ិក S-Pen នៅលើ Galaxy Note9 មានលក្ខណៈវិវត្តន៍ជាងមុន ដែលអាចឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើងហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស អាចកត់ត្រាបានភ្លាមៗនៅលើ Screen និងមុខងារបកប្រែភាសាអក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ S-Pen នេះបំពាក់នៅ Bluetooth ដែលអាចឲ្យ S-Penជា Remote control សម្រាប់បញ្ជា Slide ជាឧបករណ៍បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម៕

ប៊ិក S-Pen កាន់តែទាក់ទាញ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]