ភ្នំពេញ៖ ទីបំផុត តារាសម្តែង និងជាតារាម៉ូដែលស្រីស៊ិចស៊ីកញ្ញា វណ្ណីកា ហៅ May be ដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍បណ្តូលចិត្តជាសាធារណៈហើយ ដែលដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្របុរសៗ ជាច្រើននាក់ ខូចចិត្តមិនស្ទើរនោះទេ។

ជាការពិតណាស់ ដោយតាមរយៈរូបថតចុងក្រោយបង្អស់ដែល May be បានបង្ហោះកាន់ដៃគ្នាជាមួយនឹងគូស្នេហ៍នៅក្នុងរថយន្ត និងបានអមមកជាមួយនឹង ពាក្យពេចន៍យ៉ាងផ្អែមល្ហែមមួយឃ្លា ដែលនាងបានសរសេរថា៖ «អ្នកមិនមែនជាមនុស្សដំបូង តែជាមនុស្សចុងក្រោយ» ព្រមជាមួយនឹងរូបបេះដូងបញ្ជាក់ពី ការស្រលាញ់យ៉ាងជ្រួលជ្រាបថែមទៀតផង។

មិនថាយ៉ាងណា May Be នៅមិនទាន់បញ្ជាក់នៅឡើយទេថា ស្នេហារបស់អ្នកទាំងពីរចាប់ផ្តើម មកតាំងពីពេលណា ប៉ុន្តែបើតាមការសង្កេត May Be និងគូស្នេហ៍ពិតជាស្រលាញ់គ្នាខ្លាំង និងផ្អែមល្ហែមស្អិតរមួត គួរឲ្យច្រណែនតែម្តង៕

សូមអបអរផង!!

វណ្ណីកា ហៅ May be
វណ្ណីកា ហៅ May be
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍
May be និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)