បរទេស៖ អតីតអ្នកបើកបរឡានប្រណាំង Formula One ម្នាក់បានកែច្នៃម៉ូតូថ្មីសន្លាងដ៏រលើបចែងចាំងមួយគ្រឿង និងត្រូវបានដាក់ឈ្មោះថា TMC Dumont។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ម៉ូតូនេះត្រូវបានបំពាក់ម៉ាស៊ីនយន្តហោះម៉ាក Rolls-Royce Continental V6 ដែលមានកម្លាំងដល់ទៅ ៣០០ សេះ។

លោក Tarso Marques ម្ចាស់ម៉ូតូ TMC Dumont ដែលបំពាក់ម៉ាស៊ីនយន្តហោះ

លោក Tarso Marques ដែលជាអ្នកផលិតទោចក្រយានបានឱ្យដឹងថា ម៉ូតូបែបអនាគតនិយមដែលមានកង់ទំហំ ៣៦ អ៊ីញតែគ្មានកាំនេះ គឺជាកង់ធំបំផុតក្នុងប្រវត្តិសាស្រ្តដែលធ្វើសម្រាប់ម៉ូតូ ហើយកង់របស់វាត្រូវបានភ្ជាប់ទៅនឹងបាតនៃខ្នងកង់ ដែលមើលទៅហាក់ដូចជាកំពុងអណ្តែតលើផ្លូវអីចឹង។ 

ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ

គួរបញ្ជាក់ថា ម៉ូតូដែលមានធុងសាំងធ្វើពីអាលុយមីញ៉ូមចំនួន៤ ចំណុះ ១៦ លីត្រ និងធុងប្រេងបម្រុងចំណុះ ២ លីត្រទៀតនេះ ត្រូវបានបង្កើតឡើងដើម្បីចូលរួមព្រឹត្តិការណ៍ប្រមូលផ្តុំម៉ូតូលើឆ្នេរខ្សាច់ Daytona លើកទី ៧៧ ហើយម៉ូតូរបស់គាត់ទទួលបានរង្វាន់ “ឡូយបំផុតប្រចាំព្រឹត្តិការណ៍” កាលពីដើមឆ្នាំនេះ។

ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ

អ្នកច្នៃបង្កើតម៉ូតូរូបនេះបានឱ្យដឹងថា គាត់បានស្រមៃអំពីការរចនាម៉ូតអស់ ១៥ ឆ្នាំមកហើយ ព្រមទាំងរៀបរាប់ថា “វាជាព្រឹត្តិការណ៍ដែលបង្ហាញសមត្ថភាពកែច្នៃខ្លាំងបំផុតក្នុងពិភពលោក”៕

ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ
ម៉ូតូដែលបំពាក់ម៉ាស៊ីនយន្តហោះកម្លាំង ៣០០ សេះ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]