ភ្នំពេញ៖ បន្ទាប់ពីវ៉ាដាច់គូប្រជែង Apple មក ពេលនេះក្រុមហ៊ុន Huawei ដែលកំពុងគ្រងតំណែងលេខ ២ ខាងផលិតស្មាតហ្វូនធំបំផុតក្នុងពិភពលោក ត្រូវបានរាយការណ៍ពីជោគជ័យដ៏អស្ចារ្យនៅឆមាសទីមួយ ជាមួយតួលេខលក់ដ៏ច្រើនសន្ធឹកចំនួនជាង ៩៥ លានគ្រឿងឯណោះ។ នេះបើយោងតាមទិន្នន័យពី IDC ដែលបញ្ជក់ពីភាពជោគជ័យរបស់ Huawei គ្របដណ្ដប់ទីផ្សារសកលលោក រហូតដល់ទៅ ១៥,៨ ភាគរយ។

ស្មាតហ្វូន Huawei

សាទរនឹងជោគជ័យលើទីផ្សារពិភពលោកនេះលោក រីឆាត យូ អគ្គនាយកក្រុមហ៊ុន Huawei Consumer Business Group បានមានប្រសាសន៍ថា៖ 

«នៅកំឡុងពេល ៦ ខែចុងក្រោយនេះ គឺជាវេលាដ៏អស្ចារ្យមិនគួរឲ្យជឿសម្រាប់ក្រុមហ៊ុនយើង ជាមួយការរីកចម្រើនដ៏ខ្លាំងក្លាទាំងទីផ្សារ និងខ្សែចង្វាក់ផលិតកម្ម»។

ទន្ទឹមនឹងជោគជ័យនេះផងដែរនៅបណ្ដាប្រទេសធំៗមួយចំនួនដូចជា អ៊ីតាលី ប៉ូឡូញ ចិន រុស្ស៊ីព័រទុយហ្គាល់ និងអេស្ប៉ាញ Huawei បានឈរលំដាប់លេខមួយ។ នេះបើយោងតាមទិន្នន័យពី GFK ពីខែឧសភា ហើយប្រ៊េននេះបានឈរលំដាប់លេខ ២ ទៅបណ្ដាប្រទេសធំៗចំនួន ៣០ (បារាំង ហុងគ្រី អូទ្រីស ក្រូអាតហ្វាំងឡង់ អេហ្ស៊ីប ឆេក រ៉ូម៉ានី ម៉ាឡេស៊ី កូឡុំប៊ី អារ៉ាប់រួម និងថៃ ជាដើម)។ 

ដំណើរវិវឌ្ឍន៍ដ៏គួរឲ្យស្ញើចសរសើររបស់ផលិតផលស្មាតហ្វូន ទាំងម៉ូដែលប្រណីត និងលំដាប់កណ្ដាល បានធ្វើឲ្យរីកចម្រើនខ្លាំងក្លា ដល់គុណតម្លៃនៃប្រ៊េន ហើយ Huawei គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិឈានមុខធំចិនតែមួយគត់ ដែលអាចរក្សាតំណែងក្នុងបញ្ជី Forbes’ 2018 top 100 លំដាប់ទី ៧២។ 

ការលក់ស្មាតហ្វូន ដែលរួមចំណែកដល់ជោគជ័យនេះរួមមានម៉ូដែល Huawei P20 Series ឈានដល់ជាង ៩ លានគ្រឿង Huawei Mate 10 Series មានតួលេខចែកចាយជាង ១០ លានគ្រឿង និង Huawei nova Series មានអ្នកប្រើប្រាស់ជាង ៥០ លាននាក់ ។

ឈរលំដាប់ទី ៧២

នៅកម្ពុជាស្មាតហ្វូន Huawei P20 រឺ Huawei P20 Pro ទទួលបាននូវការពេញនិយមនិងកោតសរសើអំពីសំណាក់អតិថិជិនជាពិសេស តារាបង្ហាញម៉ូត តារាចម្រៀង តារាសំដែង អ្នកថតរូបអាជីព អតិថិជនលំដាប់តំណែងប្រធានរឺនាយកក្រុមហ៊ុន ដែលបានប្រើនិងទុកចិត្តលើគុណភាព បច្ចេកវិទ្យា សំខាន់ការ រចនាល្អឥតខ្ចោះ និងការថតរូបស្អាតៗត្រជាក់ភ្នែកកំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀប បាននឹងកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែប Portrait ព្រាលផ្ទៃខាងក្រោយ ពន្លឺខ្សោយ ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និងបែបសិល្បៈស៊ីវិល័យ។

ស្មាតហ្វូន Huawei

ស៊េរី Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីពស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថតពេលយប់ដែរ។

ស្មាតហ្វូន Huawei

បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi។ Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ 

ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D) ជាមួយនឹងកំណើនតម្រូវការបទពិសោធន៍លេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត ដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។

ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei

ស្របនឹងជោគជ័យលើទីផ្សារពិភពលោក ក៏ដូចជាប្រជាប្រិយភាពខ្ពស់ មិនថា P Series Mate Series Y Series ស៊េរី Huawei ក៏បានបើកទទួលការកុម្ម៉ង់ Huawei nova 3 (តម្លៃ ៤០០ជាង) និង nova 3i (តម្លៃ ៣០០ជាង) ជាស្មាតហ្វូនស៊េរីថ្មី បច្ចេកវិទ្យាកាមេរ៉ា AI បួនគ្រាប់ អតិថិជននៅប្រទេសកម្ពុជា ដែលធ្វើការកុម្ម៉ង់ទុកថ្ងៃនេះ នឹងទទួលបានស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២ សប្ដាហ៍ (nova 3i) និង ១៦ សប្ដាហ៍ (nova 3)៕

តោះទស្សនាវីដេអូលម្អិតស្ដីពីការកុម្ម៉ង់ទុកជាមុន៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]