ភ្នំពេញ៖ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាបែបអាមេរិកាំងតែមួយគត់នៅកម្ពុជា។ សាស្ត្រាចារ្យនៅ AUPP ជាជនជាតិអាមេរិក និងបរទេស ដែលមានសញ្ញាបត្របណ្ឌិត ហើយមានបទពិសោធន៍បង្រៀន កម្រិតសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍជាច្រើនទៀត។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា និងដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្មវិធីបណ្តុះបណ្តាលចេញសញ្ញាបត្រពីរ (Dual Degree Program) តាមរយៈកិច្ចសហប្រតិបត្តិការណ៍អប់រំ ជាមួយសាកលវិទ្យាល័យអាមេរិកល្បីៗ។ 

កម្មវិធីសិក្សាសញ្ញាបត្រពីរ (២) នេះ អនុញ្ញាត្តឱ្យនិស្សិតខ្មែរ ក៏ដូចជានិស្សិតក្នុងតំបន់ទទួលបានសញ្ញាបត្រពីរ (២) បន្ទាប់ពីបញ្ចប់ការសិក្សា។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក។

AUPP មាននិស្សិតរបទេសមកពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់ និងពិភពលោក។

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ AUPP

និស្សិត AUPP ដែលបញ្ចប់ការសិក្សាជំនាន់ដំបូងក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ភាគច្រើនបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសហរដ្ឋអាមេរិក និងអូស្រ្តាលីដោយជោគជ័យ ដោយភាគច្រើនទទួលបានអាហារូបករណ៍។

AUPP ផ្តល់ជូននិស្សិតនូវបរិយាកាសសិក្សាល្អបំផុត ដើម្បីជួយជម្រុញដល់ភាពជោគជ័យក្នុងការសិក្សារបស់និស្សិត ។

សាស្រ្តាចារ្យ និងនិស្សិតនៅ AUPP

អគារសិក្សា AUPP ត្រូវបានទទួលស្គាល់ជាអគារសិក្សាសាកលវិទ្យាល័យដែលធំ ប្រណីត និងទំនើបជាងគេនៅកម្ពុជា។ អគារសាកលវិទ្យាល័យ AUPP លាតសន្ធឹងលើផ្ទៃដីជាង ៧.៥ ហិចតា អគារសិក្សា AUPP បំពាក់ដោយបរិក្ខារសិក្សា និងកីឡាទំនើបៗ និងសម្បូរបែបរួមមាន៖ ថ្នាក់រៀនទំនើបស្តង់ដារអាមេរិក សាលកុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យធំទូលាយ សាលសម្រាប់និស្សិត មជ្ឈមណ្ឌលស្វ័យសិក្សា ជាដើម។ 

សាកលវិទ្យាល័យ AUPP
សាកលវិទ្យាល័យ AUPP

ក្នុងនៅសាកលវិទ្យាល័យ AUPP បានផ្តល់ជូននិស្សិតនូវបរិក្ខារជាច្រើនទៀតរួមមាន៖ តារាងបាល់ទាត់ទំហំ FIFA តារាងបាល់ទះ តារាងបាល់បោះ តារាងវាយតិននីស និងក្លឹបហាត់ប្រាណដ៏ទំនើប។

សាកលវិទ្យាល័យ AUPP

AUPP បានបញ្ជូននិស្សិតទៅចុះកម្មសិក្សានៅក្នុងស្រុក ក្នុងតំបន់ និងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។

AUPP នឹងមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតមកពីបណ្តាខេត្ត និងប្រទេសផ្សេងៗស្នាក់នៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]