អាល្លឺម៉ង់៖ ក្រុមហ៊ុនផលិតរថយន្ត Sono Motors ដែលមានមូលដ្ឋាននៅក្រុងមុយនិច បានផលិតរថយន្តគម្រូដំបូងមួយគ្រឿងឈ្មោះថា Sion ដែលដើរដោយថាមពលព្រះអាទិត្យ និងអាចធ្វើដំណើរបណ្តើរសាកថាមពលបណ្តើរផងនោះ កំពុងត្រូវបានធ្វើតេស្តសាកល្បងនៅប្រទេសអាល្លឺម៉ង់ ដើម្បីជួយឱ្យប្រទេសនេះសម្រេចគោលដៅថ្នាក់ជាតិ ក្នុងការពង្រាយរថយន្តអគ្គិសនីនៅតាមផ្លូវឱ្យបាន ១លានគ្រឿងត្រឹមឆ្នាំ ២០២០។

រថយន្តបំពាក់ផ្ទាំងសូឡា ៣៣០ ផ្ទាំង និងស្លែចម្រោះខ្យល់

ចំណុចពិសេសរបស់រថយន្តនេះគឺ វាមានផ្ទាំងសូឡាសម្រាប់ស្រូបថាមពលព្រះអាទិត្យសរុប ៣៣០ បន្ទះ ដែលបំពាក់នៅគ្រប់ផ្នែកនៃរថយន្តតែម្តង ពោលគឺលើដំបូល គម្របក្បាល និងទាំងសងខាង ដែលអាចសាកថាមពលរាល់ពេលមានកម្តៅថ្ងៃ មិនថាកំពុងបើកបរលើផ្លូវថ្នល់ ឬចតចោលនៅចំណតឡានឡើយ។

ខាងក្នុងរថយន្ត
គម្របក្បាលរថយន្ត
សងខាងរថយន្ត

បន្ថែមពីនេះ វាក៏មានដាំស្លែធម្មជាតិមួយប្រភេទដើម្បីច្រោះធូលីចេញពីខ្យល់អាកាស និងកំណត់កម្រិតសំណើមខាងក្នុងទៀតផង។ ក្រៅពីនេះក្រុមហ៊ុនក៏បានតម្លើងអាគុយសម្រាប់បញ្ចូលភ្លើងផងដែរ ដូច្នេះអ្នកមិនបាច់បារម្ភរឿងអស់ថាមពលកណ្តាលផ្លូវទេ។

ផ្នែកដែលដាំស្លែធម្មជាតិម្យ៉ាង

ក្រុមហ៊ុនបានអះអាងថា រហូតមកដល់ពេលនេះមានការបញ្ជាទិញប្រមាណ ៥,០០០ គ្រឿងរួចហើយ ដោយតម្លៃក្នុងមួយគ្រឿងនៅឆ្នាំក្រោយគឺចាប់ពី ១៨,៥៤០ ដុល្លារឡើងទៅ។ វាអាចធ្វើដំណើរក្នុងចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រមុននឹងអស់ថាមពលទាំងស្រុង ហើយត្រូវបញ្ចូលថាមពលតាមរយៈថាមពលព្រះអាទិត្យ ឬក៏ដោតចរន្តអគ្គិសនីតាមជញ្ជាំង។

ប្រព័ន្ធព័ត៌មានកម្សាន្ត ដែលអាចភ្ជាប់តាមទូរសព្ទ

លោក Laurin Hahn ដែលជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនទើបបង្កើតថ្មី (Startup) មួយនេះបានបញ្ជាក់ថា រថយន្តដែលគ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០១៩ នេះមានម៉ាស៊ីនកម្តៅ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធផ្តល់ព័ត៌មានកម្សាន្តដែលអាចភ្ជាប់ពីទូរសព្ទតែម្តង ដែលនេះមានន័យថា “សាមញ្ញតែគ្រប់មុខងារ និងគ្មានអ្វីដែលមិនចាំបាច់ឡើយ”៕

រថយន្តបំពាក់ផ្ទាំងសូឡា ៣៣០ ផ្ទាំង និងស្លែចម្រោះខ្យល់

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]