ភ្នំពេញ៖ បើនិយាយពីសម្រស់ ពិតណាស់មនុស្សគ្រប់វ័យតែចង់បាននូវភាពស្រស់ស្អាត ព្រោះនឹងបានជួយធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្តលើខ្លួនឯងទ្វេដង។

Madam K Skin Care ជាផលិតផលថែរក្សាសម្រស់ ដែលនាំចូលពីប្រទេសម៉ាឡេស៊ី រូបមន្តពីប្រទេសស្វីស ហើយមានទីផ្សារនៅបណ្តាប្រទេសជាច្រើនដូចជា៖ សហរដ្ឋអាមេរិក សិង្ហបុរី ថៃ មីយ៉ាន់ម៉ា វៀតណាម និងនៅអ៊ឺរ៉ុបជាដើម។ 

ហើយកាន់តែពិសេសទៀតនោះ Madam K បានមកដល់ប្រទេសកម្ពុជាប្រហែលជាជាង ១ ឆ្នាំហើយ ដើម្បីចូលរួមចំណែកបំពេញនូវចំណុចខ្វះខាត នៃសម្រស់របស់លោកអ្នក។

បើតាមប្រសាសន៍របស់លោកជំទាវ សុន កណ្ណិកា ដែលជានាយិកាក្រុមហ៊ុន SONNKANIKA Co, Ltd. បានជម្រាបជូនថា ក្រុមហ៊ុននេះ បានចាប់បដិសន្ធិឡើងជិតបីឆ្នាំមកហើយ ដែលដំបូងឡើយបាននាំចូលនូវផលិតផល SK Teeth Whitening ផ្តល់សម្រស់ធ្មេញជូនអតិថិជន ដែលមានបញ្ហាធ្មេញលឿងទទួលបានធ្មេញសស្អាតត្រឹមរយៈពេលខ្លីនៃការប្រើប្រាស់ តែមានលទ្ធផលយូរអង្វែង ដោយប្រើត្រឹមតែ ៧ ដងតែប៉ុណ្ណោះ នោះនឹងបានឃើញភាពប្លែកនៃធ្មេញ ប្រើអស់មួយប្រអប់ ដែលស្មើនឹង ១៨ ដង នោះធ្មេញនឹងប្រែជាសនឹងមិនចាំបាច់ប្រើជាបន្តទៀតទេ ហើយផលិតផលនេះដែរ មានលក់នៅតាមឱសថស្ថាន ពេទ្យធ្មេញ ផ្សារទំនើប Mart និង U care ជាដើម។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចូលនូវផលិតផល SK Teeth Whitening នេះរួចមក ក្រុមហ៊ុនក៏បាននាំចូលនូវផលិតផល Madam K Skin Care បន្ថែមទៀតកាលពីឆ្នាំមុន ដែលមានដូចជា៖ សាប៊ូកក់សក់កាត់បន្ថយសក់ជ្រុះ បណ្តុះសក់ លាងជម្រះស្បែកក្បាល និងព្យាបាលសរសៃសក់រឹង។ ឡេលាបខ្លួនការពារកំដៅថ្ងៃធ្វើឱ្យស្បែកស ហើយជួយបញ្ឆោតស្បែកឱ្យឃើញសភ្លាមៗ ដែលពិសេសនៅពេលលោកអ្នកត្រូវទៅចូលរួមកម្មវិធីផ្សេងៗ។ ផលិតផលឈុតថែរក្សា និងព្យាបាលផ្ទៃមុខជួយថែរក្សាស្បែកមុខ ធ្វើឱ្យមុខសម៉ត់រលោង ព្យាបាលស្បែកមុខស្តើង និងឡើងសរសៃក្រហមជាដើម។

Madam K Skin Care សុទ្ធសឹងជាផលិតផល ដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ពិសេស Madam K បានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញផ្ទាល់ ដោយបានសិក្សាពីផលិតផលគ្រឿងផ្សំ និងសិក្សាពីការពិនិត្យស្បែកមុខ ដែលធានាប្រសិទ្ធខ្ពស់ដល់អ្នកប្រើប្រាស់ ផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងទទួលបាននូវភាពស្រស់ស្អាត នៃសម្រស់ដ៏ទាក់ទាញ។

ព្រោះតែការទុកចិត្តពីសំណាក់អតិថិជន តែងតែជឿជាក់មកលើ Madam K Skin Care ទើបក្រុមហ៊ុនរៀបចំកម្មវិធី Grand Opening ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ ហើយជាកម្មវិធីដ៏ពិសេសមួយ ដោយខាងតំណាងក្រុមហ៊ុន Madam K នៅប្រទេសម៉ាឡេស៊ីនឹងអញ្ជើញចូលរួមផ្ទាល់ព្រមជាមួយការផ្តល់ជូននូវ៖

- ពានរង្វាន់ ផ្នែកលក់ផលិតផលដាច់ជាងគេ

- វិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផលិតផល

- វិញ្ញាបនបត្របញ្ជាក់ពីគ្រឿងផ្សំផលិតផល

- និងវិញ្ញាបនបត្រផ្នែកពិនិត្យស្បែកមុខ

ពិធីសម្ពោធជាផ្លូវការ

ដើម្បីភាពស្រស់ស្អាត និងការមើលថែសម្រស់របស់លោកអ្នកតាមលក្ខណៈស្តង់ដាអន្តរជាតិ សូមជ្រើសរើសប្រើប្រាស់ផលិតផល Madam K Skin Care ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១០០ ផ្លូវ ១៦៤ សង្កាត់អូឬស្សី ២ ខណ្ឌ ៧មករា ខាងត្បូងវិទ្យាល័យបាក់ទូក ឬសាកសួរព័ត៌មានលម្អិតតាមរយៈលេខ៖ ០១៧​ ៧៧៧ ៨៣៩ / 0១៦ ៧៧៧ ៨៣៩ ៕ 

ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ
អ្នកស្រី សុន កណ្ណិកា
ពិធីសម្ពោធជាផ្លូវការ
ពិធីសម្ពោធជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]