បរទេស៖ អាស៊ីគឺជាទ្វីបដែលធំជាងគេ និងមានប្រជាជនច្រើនបំផុតនៅលើផែនដី។ ទ្វីបនេះ មិនត្រឹមតែល្បីល្បាញដោយសារប្រវត្តិសាស្រ្ត បេតិកភណ្ឌ និងវប្បធម៌សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាទីជង្រុកនៃស្រីស្អាតគ្មានគូប្រៀបផងដែរ។ 

ថ្ងៃនេះយើងសូមបង្ហាញប្រទេសទាំង ១០ ដែលសំបូរទៅដោយស្រីស្អាតជាងគេប្រចាំទ្វីបអាស៊ី៖

រូបតំណាងស្រីស្អាត

១០. ប្រទេសទ្បាវ

រូបតំណាងស្រីស្អាតប្រទេសទ្បាវ

ប្រទេសទ្បាវ តូចមែនពិត ប៉ុន្តែសំបូរទៅដោយស្រីស្អាត។ ស្រីៗជនជាតិទ្បាវ មិនវះកាត់កែសម្ផស្សនោះទេ ហើយពួកគេមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ហើយបូករួមនឹងអត្តចរិល្អសមសួនដែលធ្វើឲ្យមនុស្សប្រុសជាច្រើនចាប់ចិត្តជាខ្លាំង។

៩. ប្រទេសឥណ្ឌូនេស៊ី

រូបតំណាងស្រីស្អាតប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី មិនត្រឹមតែល្បីផ្នែក ទេសចរណ៍ និងវប្បធម៌នោះទេ ប៉ុន្តែក៏មាននារីស្រស់ស្អាតជាច្រើនដែរ។

៨. ប្រទេសថៃ

រូបតំណាងស្រីស្អាតប្រទេសថៃ

ប្រទេសថៃ សំបូរទៅដោយមនុស្សស្រីស្អាតៗ ជាច្រើនដែលពោពេញទៅ ដោយមន្តស្នេហ៍។ ប្រទេសនេះមិនចាញ់ប្រទេសកូរ៉េប៉ុន្មានទេ ពោលគឺមាននារីស្អាតៗ សាច់សខ្ចីជាច្រើន។

៧. កោះតៃវ៉ាន់

រូបតំណាងស្រីស្អាតប្រទេសតៃវ៉ាន់

ស្ត្រីតៃវ៉ាន់ ជាច្រើនមានភាពរួសរាយរាក់ទាក់ និងទាន់សម័យ។ អាកប្បកិរិយាដ៏ក្លៀវក្លា បូករួមនឹងម៉ូតសំលៀកបំពាក់ដ៏ទាន់សម័យដែលធ្វើឲ្យពួកគេមានភាពទាក់ទាញយ៉ាងខ្លាំងបំផុត។

៦. ប្រទេសវៀតណាម

រូបតំណាងស្រីស្អាតប្រទេសវៀតណាម

ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងទ្វីបអាស៊ីដែលសំបូរទៅដោយស្រីស្អាត។

៥. ប្រទេសហ្វីលីពីន

រូបតំណាងស្រីស្អាតប្រទេសហ្វីលីពីន

មានបវរកញ្ញាពិភពលោក (Miss Worlds) និងបវរកញ្ញាចក្រវាល (Miss Universes) ជាច្រើនសុទ្ធតែមានដើមកំណើតមកពីប្រទេសមួយនេះ។ ដូច្នេះយើងមិនចាំបាច់បកស្រាយច្រើនទេ អ្នករាល់គ្នាប្រាកដជាយល់មិនខាន។

៤. ប្រទេសឥណ្ឌា

រូបតំណាងស្រីស្អាតប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ជាយូរមកហើយថា ជាទឹកដីដ៏អាថ៌កំបាំង និងសំបូរទៅដោយសាសនា។ យ៉ាងណាមិញ មិនដូចតំបន់ដទៃទេ ស្ត្រីដែលមានស្បែកពណ៌ត្នោត និងស្រស់ស្អាតភាគច្រើនគឺនៅទីនេះ។

៣. ប្រទេសជប៉ុន

រូបតំណាងស្រីស្អាតប្រទេសជប៉ុន

ប្រទេសជប៉ុនជាប្រទេសដែលមានកម្រិត GDP ខ្ពស់ ហើយក៏ជាកូននាគប្រចាំទ្វីបអាស៊ីផងដែរ។ ប្រទេសនេះមិនត្រឹមតែមានសេដ្ឋកិច្ចខ្ពស់នោះទេ ចំណែកឯស្រីស្អាតក៏សំបូរច្រើនផងដែរ។

២. ប្រទេសចិន

រូបតំណាងស្រីស្អាតប្រទេសចិន

ប្រទេសចិន គឺជាប្រទេសដែលមាន ចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ដូច្នេះចំនួនស្រីស្អាតក៏មានច្រើនទៅតាមនោះផងដែរ។

១. ប្រទេសកូរ៉េខាងត្បូង

រូបតំណាងស្រីស្អាតប្រទេសកូរ៉េ

ប្រសិនបើអ្នកចូលចិត្តតាមដានរឿងភាគកូរ៉េ និងចម្រៀង Kpop អ្នកប្រាកដជាស្គាល់ប្រទេសនេះមិនខាន។ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលពោពេញទៅដោយ ស្រីស្អាត សាច់សខ្ចី និងរាងស្លីមជាងគេបំផុត ប្រចាំទ្វីបអាស៊ី ហើយប្រជាជននៅទីនោះពួកគេពិតជាជីវភាពស៊ីវីល័យមែនទែន៕

សូមទស្សនាវីដេអូដែលជាចំណីចក្ខុត្រជាក់ភ្នែក៖

តើអ្នកចូលចិត្ត ស្រីស្អាត នៅប្រទេសមួយណាដែរ? សូម Comment ប្រាប់ Admin ផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]