ពិភពលោក៖ បើយោងទៅតាមរបាយការណ៍ Gini Coefficient ភាគច្រើននៃប្រទេសដែលមានសមភាពបំផុត (គម្លាតរវាងអ្នកមាន និងអ្នកក្រតិចបំផុត) នៅលើពិភពលោកស្ថិតនៅទ្វីបអ៊ឺរ៉ុប។

Gini Coefficient ត្រូវបានបង្កើតឡើងដោយសង្គមវិទូ និងអ្នកវិភាគស្ថិតិជនជាតិអ៊ីតាលី Corrado Gini ដើម្បីវាស់កម្រិតវិសមភាព (ភាពមិនស្មើគ្នា) នៃប្រាក់ចំណូលរបស់ប្រជាជន។ របាយការណ៍នេះបានបញ្ជាក់ថា ចំនួនលេខកាន់តែទាប វិសមភាពនៃប្រាក់ចំណូលកាន់តែល្អប្រសើរ ហើយបើចំនួនលេខ ០ តំណាងឲ្យសមភាពដ៏ល្អឥតខ្ចោះ។

រូបតំណាងប្រទេសដែលមានសមភាពបំផុត

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានសមភាពបំផុត៖ 

១០. ប្រទេសន័រវែស៖ មានពិន្ទុ ២៦.៨

៩. ប្រទេសហ្វាំងឡង់៖ មានពិន្ទុ ២៦.៨

៨. ប្រទេសកូសូវ៉ូ៖ មានពិន្ទុ ២៦.៧

៧. ប្រទេសបេឡារុស្ស៖ មានពិន្ទុ ២៦.៧

៦. ប្រទេសកាហ្សាក់ស្ថាន៖ មានពិន្ទុ ២៦.៥

៥. ប្រទេសស្លូវ៉ាគី៖ មានពិន្ទុ ២៦.១

៤. សាធារណរដ្ឋឆែក៖ មានពិន្ទុ ២៥.៩

៣. ប្រទេសស្លូវេនី៖ មានពិន្ទុ ២៥.៧

២. ប្រទេសអ៊ីស្លង់៖ មានពិន្ទុ ២៥.៦

១. ប្រទេសអ៊ុយក្រែន៖ មានពិន្ទុ ២៥.៥ 

រូបតំណាងនៅប្រទេសអ៊ុយក្រែន

ភាគច្រើននៃប្រទេសទាំងនេះ គឺធ្លាប់ជាសមាជិកនៃសហភាពសូវៀត ហើយបានរក្សាគំរូសុខុមាលភាពសង្គមដែលពួកគេធ្លាប់មានកាលពីជំនាន់នោះ។ ប្រទេសហ្វាំងឡង់ និងប្រទេសន័រវែស ស្ថិតនៅក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលស្មើគ្នាបំផុត។ បើទោះបីជាប្រទេសទាំង ២ នេះមានចំនួនប្រជាជនទាបក៏ដោយ ប៉ុន្តែប្រាក់ចំណូលជាតិមានចំនួនច្រើន។ ដោយហេតុនេះ ប្រជាជាតិទាំងនេះមានជីវភាពរស់នៅខ្ពស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]