ភ្នំពេញ៖ កំពូលតារាសម្តែងស្រីស៊ិចស៊ីអ្នកនាង ស្រីម៉ុច សព្វថ្ងៃនេះទោះបីជាមិនសូវប្រកបការងារសិល្បៈច្រើនដូចកាលពីមុនក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានជាប់ជានិច្ច ក្នុងដួងចិត្តអ្នកគាំទ្រជាច្រើននាក់។

ហើយបើងាកទៅមើលពីសម្រស់របស់នាងវិញ ក៏នៅតែមានភាពស្រស់ស្អាតខ្លាំងដដែល ទោះអាយុកាន់តែរំកិលទៅមុខក៏ដោយ។ 

ជាក់ស្តែង កាលពីយប់មិញនេះ អ្នកនាងស្រីម៉ុចក៏បានបង្ហោះរូបក្នុងអ៊ីនស្តាក្រាមប្រាប់ឱ្យដឹងថា មិត្តភក្តិរបស់នាងបានធ្វើខួបកំណើតមុនថ្ងៃឱ្យ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នាងនឹងដល់ថ្ងៃខួបកំណើតគម្រប់អាយុ ៣៨ ឆ្នាំហើយ។

ប៉ុន្តែថ្វីត្បិតអាយុកាន់តែច្រើនក៏ដោយ ក៏គេឃើញសម្រស់របស់អ្នកនាង ស្រីម៉ុច នៅតែស្រស់ស្អាតមិនផ្លាស់ប្តូរ។ ហើយបូកផ្សំជាមួយនឹងការតុបតែងខ្លួនយ៉ាងស៊ិចស៊ីថែមទៀត រឹតតែបង្កើនសម្រស់របស់នាង ឱ្យមានភាពទាក់ទាញជាងមុនទ្វេរដង។ 

ជិត៤០ឆ្នាំ និងមានកូន៣ពិតមែន តែរឿងសម្រស់វិញ ស្រីម៉ុច តែងខ្លួនមិនឱ្យចាញ់អ្នកមានអាយុស្របាលគ្នានោះឡើយ៕ 

ទស្សនារូបភាពទាំងនេះដូចតទៅ៖ 

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]