ស្នាមឈាម គឺជាស្នាមមួយដែលពិបាកនឹងធ្វើការសម្អាតណាស់ ថែមទាំងមិនហ៊ាននឹងយកទៅកន្លែងហាងបោកអ៊ុតឱ្យគេធ្វើការសម្អាតផងដែរ។ ជាការពិតណាស់ មានវិធីធម្មជាតិមួយចំនួន អាចជួយអ្នកដោះស្រាយបញ្ហាស្នាមប្រឡាក់មួយនេះបាន តែប្រសិនជាអ្នកឆាប់ធ្វើការសម្អាតកាន់តែឆាប់ វិធីខាងអស់ខាងក្រោមនឹងជួយឱ្យឆាប់សម្អាតស្នាមឈាមឱ្យកាន់តែជ្រះស្អាតផងដែរ។

ដូច្នេះមកតាមដានវិធីសម្អាតស្នាមឈាមងាយៗខាងក្រោម៖

១.ទឹកខ្មេះ

ស្នាមឈាមដែលនៅថ្មីៗ ឆាប់សម្អាតចេញកាន់តែឆាប់ជ្រះផងដែរ។ ដោយគ្រាន់តែអ្នកធ្វើការត្រាំសំលៀកបំពាក់ជាមួយនឹងទឹកខ្មេះប្រមាណជា ៥នាទី ទៅ១០នាទី រួចចាំបោកសម្អាតជាមួយនឹងទឹក និងសាប៊ូធម្មតាជាការស្រេច។

ទឹកខ្មេះ

២. ទឹកអាម៉ូនីញ៉ាក់ (Ammonia)

ងាយៗគ្រាន់តែអ្នកយកទឹកដែលមានសារធាតុអាម៉ូនីញាក់ក្នុងបរិមាណសមល្មម មកដុស លាង ឬជូតសម្អាតត្រង់តំបន់ដែលប្រឡាក់ឈាមនេះជាការស្រេច។

ទឹកអាម៉ូនីញ៉ាក់ (Ammonia)

៣.ទឹក Hydrogen Peroxide

វិធីមួយនេះប្រើបានសម្រាប់តែស្នាមឈាមស្រស់ៗដែលប្រឡាក់ថ្មីៗតែប៉ុណ្ណោះ។ ជាដំបូងអ្នកត្រូវប្រើទឹកថ្នាំដែលមានសារធាតុ Hydrogen Peroxide ៣% ដើម្បីធ្វើការលាងសម្អាតលើតំបន់ដែលរងការប្រឡាក់ ហើយធ្វើការបោកសម្អាតភ្លាមៗជាមួយនឹងសាប៊ូ។

ទឹក Hydrogen Peroxide

៤.ស្ព្រាយ៍ WD-40

យកស្ព្រាយ៍ដែលអាចរកបាននៅផ្សារទំនើបមួយនេះ បាញ់ត្រង់សំលៀកបំពាក់ដែលមានស្នាមប្រឡាក់ឈាម រួចចាំបោកនឹងសាប៊ូធម្មតាជាការស្រេច។ ស្នាមប្រឡាក់កាន់តែថ្មីកាន់តែឆាប់ជ្រះស្នាមឈាម។ តែប្រសិនជាឈាមដែលប្រឡាក់យូរហើយ ចូលព្យាយាមបាញ់ស្ព្រាយ៍នេះឱ្យបានច្រើនដងរហូតដល់ស្នាមឈាមជ្រះអស់។

ស្ព្រាយ៍ WD-40

៥.ម្សៅពោត (Cornstarch)

ជាដំបូងអ្នកគ្រាន់តែយកម្សៅពោត (Cornstarch រកបាននៅផ្សារទំនើប) លាយជាមួយនឹងទឹកក្នុងបរិមាណសមល្មម រួចយកមកលាបលើសំលៀកបំពាក់ដែលមានស្នាមប្រឡាក់ឈាម រួចយកទៅហាលថ្ងៃ។ នៅពេលដែលស្ងួតហើយ កេះស្នាមម្សៅនោះចេញ ប្រសិនជាអស់ស្នាមឈាមអ្នកអាចបោកសម្អាតសំលៀកនេះបានហើយ។ តែប្រសិនជាមិនទាន់អស់ស្នាមឈាមអ្នកត្រូវអនុវត្តវិធីនេះម្តងទៀតរហូតរលុបស្នាមឈាមអស់។ 

ម្សៅពោត (Cornstarch)

៦.ម្សៅមានជាតិ Talcum

ភាគច្រើនម្សៅហុយទាំងអស់សុទ្ធតែមាននូវផ្សំសារធាតុ Talcum។ ដូច្នេះអ្នកអាចយកម្សៅហុយ មកអនុវត្តដើម្បីជម្រះស្នាមឈាមបានដូចវិធីប្រើម្សៅពោតខាងលើ គឺយកម្សៅហុយមកលាយទឹករួចលាបតំបន់ដែលរងការប្រឡាក់ រួចយកហាលថ្ងៃ ហើយចាំបោកសម្អាតចេញ។

ម្សៅមានជាតិ Talcum

៧.ទឹកអំបិល

វិធីងាយៗ និងស្រួលរកបំផុតក្នុងការសម្អាតស្នាមឈាមនោះ គឺអ្នកគ្រាន់តែយកសំលៀកបំពាក់ដែលប្រឡាក់ឈាមទៅត្រាំនៅក្នុងទឹកត្រជាក់លាយនឹងអំបិលប្រមាណជា ៣ ទៅ៤ម៉ោង រួចធ្វើការបោកសម្អាតចេញនឹងសាប៊ូជាការស្រេច៕ 

ទឹកអំបិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]