ភ្នំពេញ៖ បច្ចុប្បន្ននេះ ខ្សែភាពយន្តភាគខ្មែររបស់ទូរទស្សន៍ហង្សមាស រឿង «ផ្កាថ្ម» កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ ទន្ទឹមនឹងនេះផងដែរ មហាជនក៏ដូចជាអ្នកគាំទ្រមិនតិចនាក់នោះទេ ដែលបានសម្រក់ទឹកភ្នែកតាម តួស្រីដ៏កម្សត់ឈ្មោះ ផ្កាថ្ម ព្រោះថាស្ទើរតែគ្រប់ឈុតរបស់នាង សុទ្ធតែកម្សត់មានគេធ្វើបាប និងយំជានិច្ច។

ដោយឡែក បើងាកមកមើលលើបណ្តាញសង្គមវិញ កាលពីថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជាកម្លោះសង្ហាអ្នកដឹកនាំរឿង «ផ្កាថ្ម» បានបង្ហោះរូបភាពក្រោយឆាករបស់រឿងនេះ ដែលធ្វើឲ្យមហាជនជាច្រើន អស់សំណើចហួសចិត្តយ៉ាងខ្លាំង ជាមួយនឹងសកម្មភាពរបស់តួអង្គផ្កាថ្ម នៅក្រោយឆាក ដោយភ្ជាប់ជាមួយ Caption ថា៖ “តាមពិត ផ្កាថ្ម មិនា និង សាយ ស្រលាញ់គ្នាណាស់ ខ្វះគ្នាមិនបានទេ បាត់មួយដឹងតែដាច់ជើងហ្មង #JustKidding” 

ទោះជាយ៉ាងណាក្តី មហាជនជាច្រើនពិតជាអស់សំណើចយ៉ាងខ្លាំង នៅពេលដែលឃើញសកម្មភាពរបស់តួអង្គផ្កាថ្ម បែបនេះ ព្រោះថាពួកគេខំតែអាណិតនាង ដល់ថ្នាក់ស្រក់ទឹកភ្នែកតាមថែមទៀតផង។

គួររម្លឹកផងដែរថា រូបភាពក្រៅឆាកនេះ បានបញ្ជាក់ពីអ្នកដឹកនាំម្នាក់នេះថា គ្រាន់តែជាសកម្មភាពថតលេងសើច ក្រោយពីសម្រាកពីការងារតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រឿង «ផ្កាថ្ម»
រឿង «ផ្កាថ្ម»
ឈុតក្រោយឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]