សត្វស្វាពូជ Gorilla ដែលបានកើត នៅក្នុងសួនសត្វ មួយកន្លែង ត្រូវបានគេប្រារព្ធពិធី ខួបកំណើតជាពិសេស អបអរដល់វា មានអាយុ ៥៦ឆ្នាំ ដែលមានទីតាំងស្ថិតនៅ រដ្ឋ Ohio។

សមាគមន៍ សួនសត្វ និងទីកន្លែងចិញ្ចឹមសត្វ បានឲ្យដឹងថា សត្វស្វា ញីមួយក្បាលនេះ មានឈ្មោះ Colo គឺជាសត្វស្វាពូជ ហ្គោរីឡា ដែលមានអាយុចំណាស់ ជាងគេបំផុត ក្នុងចំណោមសួនសត្វណាៗទាំងអស់។ វាបានកើតនៅឆ្នាំ ១៩៥៦ នៅក្នុងសួនសត្វ ទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក។

សួនសត្វខាងលើ បានរៀបចំកាដូជាពិសេសសំរាប់សត្វស្វា Gorilla មួយក្បាលនេះ ដោយមាន នំខេក កាដូ អាហារដែលវាចូលចិត្តបំផុត ដូចជាប៉េងប៉ោះ ជាដើម ព្រមទាំងមានការច្រៀងចំរៀងខួបកំណើត អោយវា ពីសំណាក់ភ្ញៀវជាច្រើន ដែលបានមកកាន់សួនសត្វនេះ ថែមទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]