ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីកូនមួយ Pat Napapa បានបង្ហាញពីវីដេអូខ្លីមួយរបស់នាង ខណៈពេលកំពុងតែបើកបរឡានទំនើបស៊េរីថ្មី ជាមួយមិត្តភក្តិស្រីម្នាក់ ហើយក្នុងនោះផងដែរ ឡានមួយគ្រឿងនេះ​ ក៏មានតម្លៃរហូតទៅដល់រាប់សែនបាត ថែមទៀតផង។​

ជាមួយគ្នានេះដែរ វាក៏បានធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើន​ មានការចាប់អារម្មណ៍មកកាន់ជីវិតឯកជនរបស់នាងជាខ្លាំង ព្រោះថា ថ្វីបើ សព្វថ្ងៃនេះ នាងរស់នៅតែម្នាក់ឯង ជាមួយកូនប្រុសតូច ដោយគ្មានស្វាមីចិញ្ចឹមដូចជាតារាស្រីផ្សេងទៀត ក៏ដោយ។ ប៉ុន្តែនាងក៏នៅតែអាចមានសមត្ថភាពរកប្រាក់ច្រើនរាប់សែនបាត​ ដោយខ្លួនឯង រហូតទទួលបានឡានទំនើបស៊េរីថ្មីមួយគ្រឿងនេះ តាមក្តីប្រាថ្នារបស់នាងបាន៕

ទស្សនាវីដេអូខ្លីរបស់នាងទាំងអស់គ្នា:

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]