ភ្នំពេញ៖ តារាចម្រៀងស្រីល្បីច្រៀងបានទាំងសម័យនិងបុរាណកញ្ញា សួស វីហ្សា កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើន កើតក្ដីចម្ងល់ជាខ្លាំង ព្រោះតែមួួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាកញ្ញា ហាក់មានទម្រង់មុខស្អាតប្លែកខុសធម្មតា។

ជាពិសេសអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ចំពោះបរិវណខ្ទង់ច្រមុះ តារាស្រីរូបនេះ ដូចជាមានការកែច្នៃបន្ថែម ដែលមើលទៅកាន់តែស្រស់ស្អាតគួរជាទីគយគន់ សម្រាប់ទាក់ចិត្តទស្សនិកជន ខ្លាំងឡើងតែម្ដង។

យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាការលើករបស់អ្នកគាំទ្រកញ្ញាតែប៉ុណ្ណោះ ហើយចំពោះចម្ងល់ដ៏រសើបនេះ ខាងសាមីខ្លួនផ្ទាល់នៅមិនទាន់មានប្រតិកម្មឆ្លើយតបថា ពិតឬយ៉ាងណាឲ្យប្រាកដនោះទេ។

ចុះប្រិយមិត្ត ដទៃទៀតយល់យ៉ាងណាដែរ បន្ទាប់ពីឃើញរូបភាពរបស់កញ្ញា?

ចង់ជ្រាបច្បាស់ តោះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា