តាមរយៈការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោក បានរកឃើញថា នៅទូទាំងពិភពលោក យុវវ័យ និងមនុស្សធំពេញវ័យប្រមាណជា ១៣% សុទ្ធតែកំពុងប្រឈមនឹងបញ្ហាធាត់លើសទម្ងន់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ​ជាពិសេសអាចប្រឈមមុខនឹងហានិភ័យជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសឈាម។

ដោយមូលហេតុនៃការឡើងទម្ងន់នេះភាគច្រើន បណ្តាលមកពីរបបអាហារប្រចាំថ្ងៃ ការទទួលទានចំណីអាហារនៅខាងក្រៅ ម្ហូបចម្អិនស្រាប់ និងម្ហូបកំប៉ុងដែលផ្ទុកសារធាតុគីមីជាដើម។

ដូច្នេះមកតាមដានកំពូលប្រទេសទាំង១០ ដែលគេបានរកឃើញថា មានប្រជាជនធាត់លើសទម្ងន់ ជាងគេលើលោកប្រចាំឆ្នាំ ២០១៨ ៖

១០. ប្រទេសនុយ (Niue)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជននុយ ប្រមាណជា ១៦២២ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧១,៤ភាគរយឯណោះ។

រូបតំណាងមនុស្សធាត់

៩. ប្រទេសអង់ឌូរ៉ា (Andorra)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសអង់ឌូរ៉ា ប្រមាណជា ៧៦៩៥៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧២ ភាគរយ។

រូបតំណាងមនុស្សធាត់

៨. សហរដ្ឋអាមេរិក

នៅក្នុងប្រទេសមហាអំណាចសហរដ្ឋអាមេរិច តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនអាមេរិចប្រមាណជា ៣២៦,១៥០,៣៥៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧២ ភាគរយ។

រូបតំណាងមនុស្សធាត់

៧. កោះ Marshall

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងកោះ Marshall ប្រមាណជា ៥៣,១៥៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧២,៧ ភាគរយ។

រូបតំណាងមនុស្សធាត់

៦. សហព័ន្ធអារ៉ាប់រួម

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសអារ៉ាប់រួម ប្រមាណជា ៩,៥០៤,០១៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៣,១ ភាគរយ។

រូបតំណាងមនុស្សធាត់

៥. ប្រទេសគុយវ៉ែត (Kuwait)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសគុយវ៉ែត ប្រមាណជា ៤,១៨១,០៣៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៥,២ ភាគរយ។

រូបតំណាងមនុស្សធាត់

៤. ប្រទេសនូរ៉ូ (Nauru)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសនូរ៉ូ ប្រមាណជា ១១,៣២៤ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៥,៥ ភាគរយ។

រូបតំណាងមនុស្សធាត់

៣. ប្រទេសប៉ាឡាវ (Palau)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសប៉ាឡាវ ប្រមាណជា ២១,៩០២ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៧,៦ ភាគរយ។

រូបតំណាងមនុស្សធាត់

២. ប្រទេសកាតា (Qutar)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងប្រទេសកាតា ប្រមាណជា ២,៦៨០,០៧៦ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៧,៨ ភាគរយ។

រូបតំណាងមនុស្សធាត់

១. កោះឃុក (Cook Islands)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងកំណត់ត្រា BMI (BMI Data) បានឱ្យដឹងថា នៅក្នុងចំណោមប្រជាជនក្នុងកោះឃុក ប្រមាណជា ១៧៤០៣ នាក់ ប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់វ័យចំណាស់ អត្រាអ្នកដែលលើសទម្ងន់មានដល់ទៅ ៧៩,៤ ភាគរយ៕

រូបតំណាងមនុស្សធាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]