ទីក្រុង និងភូមិស្ថាន គឺជាទីកន្លែងដ៏សុខសាន្តសម្រាប់ប្រជាជនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែមិនមែនទីក្រុងទាំងអស់សុទ្ធតែជាទីកន្លែងរីករាយ និងមានមនុស្សរស់នៅទេ។ នៅជុំវិញពិភពលោកមានទីតាំង រួមទាំងទីក្រុងមួយចំនួនត្រូវបានគេបោះបង់ចោលដោយមូលហេតុផ្សេងៗពីគ្នា ដែលអាចបណ្តាលមកពីរងការបំផ្លិចបំផ្លាញពីគ្រោះធម្មជាតិ ពីជំងឺ និងកត្តាផ្សេងៗដែលមិនអាចពន្យល់បាន។

ដូច្នេះមកស្គាល់ទីក្រុងបោះបង់ចោលទាំង១០ ដែលល្បីថាមានស្ថានភាពគួរឱ្យខ្លាច និងញាក់សាច់ទាំងនេះ៖

១០.ទីក្រុង Herculaneum ប្រទេសអ៊ីតាលី

ទីក្រុងបុរាណ Herculaneum មានទីតាំងស្ថិតនៅក្បែរក្រុង Pompeii ប្រទេសអ៊ីតាលី ត្រូវបានបំផ្លាញចោលទាំងស្រុងដោយសារតែបន្ទុះភ្នំភ្លើង Mountain Vesuvius ។ សព្វថ្ងៃនេះទីក្រុងនេះ បានបន្សល់ទុកនូវទ្រង់ទ្រាយដើមខ្លះៗ រួមទាំងគំនរបែកបាក់ និងសំភារៈប្រើប្រាស់មួយចំនួនផងដែរ។

ទីក្រុង Herculaneum ប្រទេសអ៊ីតាលី

៩.ភូមិ Kayakoy ប្រទេសទួគី

ភូមិ Kayakoy បានសាងសង់ឡើងនៅក្នុងឆ្នាំ ១៧០០ នៅក្បែរភ្នំ Taurus ប្រទេសទួគី សម្រាប់ជាលំនៅដ្ឋានរបស់ប្រជាជនប្រមាណជា ១០០០០នាក់។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមក្រិច និងទួគី( Greco-Turkish) បានអូសបន្លាយដល់ទៅរយៈពេល៣ឆ្នាំ ប្រជាជនមួយចំនួនធំបានបោះបង់លំនៅដ្ឋានរបស់ខ្លួនចោល និងធ្វើការភៀសខ្លួនទៅរស់នៅក្នុងប្រទេសក្រិចវិញ។ ក្រោយមកក្នុងឆ្នាំ ១៩៥៧ បន្ទាប់ពីមានរញ្ជួយដីមួយបានកើតឡើង ភូមិនេះក៏ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងតែម្តង។

ភូមិ Kayakoy ប្រទេសទួគី

៨.ភូមិ Belchite ប្រទេសអេស្ប៉ាញ

Belchite គឺជាភូមិដ៏ចំណាស់មួយរបស់ខេត្ត Zaragoza ប្រទេសអេស្ប៉ាញ ត្រូវបានគេស្គាល់ថាជាទីក្រុងខ្មោចមួយ ដែលគេបោះបង់ចោលក្នុងសម័យអំឡុងសង្គ្រាមស៊ីវិលប្រទេសអេស្ប៉ាញក្នុងឆ្នាំ ១៩៣៦ ទៅ ១៩៣៩។ នៅក្នុងពេលនោះផងដែរ ប្រជាជនទាំងប្រុសទាំងស្រីរាប់ពាន់នាក់ត្រូវបានគេសម្លាប់យ៉ាងរង្គៀលត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះក្នុងឆ្នាំ ១៩៣៧ ដែលជាហេតុធ្វើឱ្យគេសម្រេចចិត្តបោះបង់ភូមិនេះចោលតែម្តង។ មកទល់បច្ចុប្បន្នអ្នកភូមិជិតខាងក្បែរតំបន់នេះ តែងតែឮសូរសំឡេងស្រែកយំ និងចម្លែកៗចេញពីភូមិ Belchite មួយនេះ។

ភូមិ Belchite ប្រទេសអេស្ប៉ាញ

៧.កោះ Spinaloga ប្រទេសក្រិក

ប្រជាជនទួគីត្រូវបានគេបណ្តេញចេញពី កោះ Spinaloga ក្នុងប្រទេសក្រិកមួយនេះក្នុងឆ្នាំ ១៩០៤ ហើយបន្ទាប់មកក៏បានប្រែក្លាយទៅជាទីកន្លែងសម្រាប់ដាក់អ្នកកើតជំងឺឃ្លង់។ ប្រជាជនណាក៏ដោយ ប្រសិនជាគេរកឃើញថាមានកើតជំងឺឃ្លង់នឹងគ្មានអ្នកណាហ៊ានព្យាបាលនោះទេ ថែមទាំងត្រូវបានគេជម្លៀសចេញឱ្យមករស់នៅក្នុងកោះ Spinaloga មួយនេះដាច់ដោយឡែកពីទៀតផង។ កោះនេះត្រូវបានគេបោះបង់ចោលទាំងស្រុងចាប់ពីឆ្នាំ ១៩៦២មក រហូតដល់សព្វថ្ងៃ។

កោះ Spinaloga ប្រទេសក្រិក

៦.តំបន់ Fordlandia ប្រទេសប្រេស៊ីល

នៅក្នុងឆ្នាំ ១៩២០ លោក Henry Ford ដែលជាសេដ្ឋីផ្នែករថយន្តម្នាក់បានមកដល់តំបន់ព្រៃមួយកន្លែងនេះ ដោយបានរៀបចំដាំចម្ការកៅស៊ូលក្ខណៈទ្រង់ទ្រាយធំមួយសម្រាប់យកជ័រផលិតជាសម្បកកង់ឡានរបស់ក្រុមហ៊ុនរបស់លោក។ នៅពេលនោះដែរលោកបានជួលកម្មករជាច្រើននាក់ឱ្យមកថែទាំកៅស៊ូ ថែមទាំងផ្តល់ផ្ទះស្នាក់នៅ អាហារ រួមទាំងការថែទាំសុខភាពមិនគិតថ្លៃទៀតផង តែក្រោយមកមានការផ្ទុះការតវ៉ាមួយដោយសារតែមានច្បាប់តឹងរ៉ឹងចំពោះស្ត្រី និងការផឹកគ្រឿងស្រវឹង។ ដោយមានប៉ូលីសមកធ្វើការបង្ក្រាបផង រួមទាំងដំណាំកៅស៊ូមិនអំណោយផល ទីបំផុតក្នុងឆ្នាំ ១៩៤៥ ក្រុងមួយនេះត្រូវបានលោក Henry Ford II លក់ចោល និងគ្មានអ្នកណាហ៊ានមករស់នៅតទៅទៀតទេ។ 

តំបន់ Fordlandia ប្រទេសប្រេស៊ីល

៥. កោះ Hashima ប្រទេសជប៉ុន

កោះ Hashima មួយនេះធ្លាប់ជាទីលំនៅសម្រាប់កម្មករជីករ៉ែប្រមាណជា ៥០០នាក់ស្នាក់នៅ។ តែក្រោយមកដោយសារតែវត្តមានប្រេងឆៅ អាចប្រើប្រាស់ជំនួសឱ្យធ្យូងថ្មបាន វាបានធ្វើឱ្យតម្លៃធ្យូងថ្មទូទាំងប្រទេសធ្លាក់ថ្លៃខ្លាំង ហើយកម្មករទាំងអស់ក៏បានសម្រេចចិត្តចាកចេញពីទីនេះអស់ បន្សល់ត្រឹមតែសំណល់អគារដែលមានសភាពស្ងាត់ជ្រងុំគួរឱ្យភ័យខ្លាច។

កោះ Hashima ប្រទេសជប៉ុន

៤.ភូមិ Tyneham ចក្រភពអង់គ្លេស

ភូមិ Tyneham នេះត្រូវបានគេបោះបង់ចោលជាទីក្រុងខ្មោចរហូតមកតាំងពីឆ្នាំ ១៩៤៣។ ដោយនៅក្នុងសម័យសង្គ្រាម អ្នកភូមិ Tyneham ត្រូវបានគេបណ្តេញចេញដោយទុកទីតាំងនេះជាទីកន្លែងហ្វឹកហាត់ និងស្នាក់នៅរបស់កងទ៏ព។ រដ្ឋាភិបាលក៏ធ្លាប់បានសន្យាថានឹងប្រគល់ទីតាំងនេះសម្រាប់អ្នកភូមិវិញក្រោយបញ្ចប់សង្គ្រាម តែទីតាំងនេះនៅតែត្រូវបានប្រើប្រាស់សម្រាប់កងទ័ពដដែល។

ភូមិ Tyneham ចក្រភពអង់គ្លេស

៣.ក្រុង Bodie រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក

ក្រុង Bodie ស្ថិតនៅរដ្ឋកាលីហ្វញ៉ាភាគខាងជើងភ្នំ Sierra Nevada។ ទីក្រុងដែលធ្លាប់មានប្រជាជនរស់នៅប្រមាណជា ៥០០០ ទៅ ៧០០០នាក់ក្នុងឆ្នាំ ១៨៧៩ មិនត្រឹមតែត្រូវគេបោះបង់ចោលនោះទេ តែក៏មានពាក្យចចាមអារ៉ាមថាមានព្រលឹងខ្មោចជាច្រើនបាននៅកាពារទីក្រុងមួយនេះផងដែរ។ ហើយទីបផុតទីក្រុងនេះត្រូវបានគេប្រកាសថាជាទីក្រុងខ្មោចជាផ្លូវការនៅក្នុងឆ្នាំ ១៩១៥ រហូតមក។

ក្រុង Bodie រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក

២.កោះតុក្កតាខ្មោច ប្រទេសម៉ិចស៊ីកូ

កោះនេះគឺជាកន្លែងមួយដ៏គួរឱ្យខ្លាច និងញាក់សាច់បំផុតប្រចាំប្រទេសម៉ិចស៊ីកូដែលគ្មានអ្នកណាម្នាក់ហ៊ានរស់នៅឡើយ។ តាមរឿងព្រេងបានដំណាលថា មានក្មេងស្រីម្នាក់បានលង់ទឹកស្លាប់អណ្តែតមកទើលើកោះនេះ ហើយត្រូវបានបុរសម្នាក់រកឃើញ ដោយក្តីអាណិតគាត់បានកប់សពក្មេងស្រីនោះ ថែមទាំងបានព្យួរកូនតុក្កតានៅលើដើមឈើលើកោះនេះដើម្បីកំដរក្មេងស្រីនេះទៀតផង។ ក្រោយមកគេជឿថាព្រលឹងខ្មោចក្មេងស្រីបានចូលសណ្ឋិតនៅក្នុងតុក្កតាទាំងអស់នេះ ថែមទាំងបានបញ្ចេញសំឡេងសើច យំ និងសំឡេងចម្លែកៗគួរឱ្យខ្លាចផងដែរ។

កោះតុក្កតាខ្មោច ប្រទេសម៉ិចស៊ីកូ

១.ក្រុង Pripyat ប្រទេសអ៊ុយក្រែន

Pripyat គឺជាឈ្មោះទីក្រុងខ្មោចមួយដោយយកតាមឈ្មោះទន្លេដែលនៅក្បែរនេះ។ ទីក្រុងនេះធ្លាប់ជាទីប្រជុំជនដែលមានប្រជាជនរស់នៅប្រមាណជាង ៤០០០០នាក់ពីមុនមក។ តែក្រោយពីមានការបន្ទុះគ្រាប់បែកនុយក្លេអ៊ែបានបំផ្លាញភូមិឋាន និងអាយុជីវិតប្រជាជនមក ក្រុងមួយនេះក៏ត្រូវបានគេបោះបង់ចោលរហូតមក៕

ក្រុង Pripyat ប្រទេសអ៊ុយក្រែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]