ចក្រភពអង់គ្លេស៖ នៅកណ្តាលមហាសមុទ្រអាត្លង់ទិក ខណៈប្រណាំងទូកពីក្រុងឡុងដ៍ ទៅក្រុងរីយ៉ូដឺចេណឺរ៉ូ លោក Dhruv Boruah និងក្រុមរបស់គាត់បានប្រទះសត្វអណ្តើកពីរក្បាលជាប់ខ្លួននឹងសំណល់ប្លាស្ទិក។ ក្រោយសង្គ្រោះអណ្តើករួច លោក Boruah បានគិតពីអ្នករងគ្រោះទាំងអស់ ដោយការបំពុលប្លាស្ទិកក្នុងមហាសមុទ្រ ហើយក៏តាំងចិត្តធ្វើសកម្មភាពជួយបរិស្ថាន។

អណ្តើកពីរក្បាល កំពុងជាប់សំណល់ប្លាស្ទិក

ដូច្នេះ ក្រោយត្រឡប់មកផ្ទះវិញក្នុងក្រុងឡុងដ៍ គាត់បានតម្លើងកង់ជាមួយឬស្សីមួយ ដោយដាក់ពោងបណ្តែតទឹកអមសងខាង ហើយបន្ថែមចង្កូត និង ស្លាបចក្រដើរដោយកម្លាំងច្រវាចែវនៅខាងមុខ។ បន្ទាប់មក គាត់ភ្ជាប់ធុងសំណាញ់ទាំងសងខាង ហើយចាប់ផ្តើមជិះកង់លើទឹកទន្លេ និងព្រែកជីកក្នុងក្រុង ដើម្បីរើសសម្រាមជ័រ។

លោក Dhruv Boruah​ ជិះកង់បណ្តែតទឹករើសសម្រាមប្លាស្ទិក

គំនិតនេះមិនមែនដើម្បីកម្ចាត់កាកសំណល់ប្លាស្ទិក ឱ្យអស់ពីផ្លូវទឹកក្នុងក្រុងឡុងដ៍នោះទេ ព្រោះវាជាកិច្ចការដ៏ធំដែលមិនអាចសម្រេចដោយបុរសតែម្នាក់ជិះកង់បណ្តែតទឹកឡើយ។

ជំនួសមកវិញ លោក Boruah ដែលមានអាយុ ៣៥ ឆ្នាំ ប្រើគ្រឿងកំប៉ិកកំប៉ុកនេះដើម្បីបង្កើតការសន្ទនាជាមួយ អ្នកទស្សនាសងខាងផ្លូវទឹក។  

លោក Dhruv Boruah​ សន្ទនាជាមួយប្រជាជន

លោកសង្ឃឹមថាយុទ្ធនាការ “គម្រោងទន្លេ Thames” របស់គាត់ នឹងធ្វើឱ្យប្រជាជនយល់ដឹងពីគ្រោះថ្នាក់នៃសំណល់ប្លាស្ទិក និងជំរុញពួកគេឱ្យចាត់វិធានការ។

លោក Dhruv Boruah​ សន្ទនាជាមួយប្រជាជន

ពេលមិនជិះកង់លើទឹក Boruah ធ្វើការជាមួយក្រុមប្រឹក្សា ជាមួយក្រុមជំនួញ និងជាមួយសហគមន៍ ដើម្បីជំរុញពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ និងចោលសំណល់ប្លាស្ទិក៕

លោក Dhruv Boruah​ ក្រៅពីជិះកង់បណ្តែតទឹក

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]