ភ្នំពេញ៖ វិស័យសិល្បៈ នាពេលបច្ចុប្បន្នកំពុងមានសន្ទុះគ្រប់វិស័យ ជាពិសេស ផ្នែកចម្រៀង ដែលកត្តាទាំងនេះ នាំឲ្យតារាល្បីៗជាច្រើន នាំគ្នាព្យាយាម ស្វែងរកអ្វីដែលថ្មីដើម្បីធ្វើការប្រកួតប្រជែង និងទាមទារចំណាប់អារម្មណ៍ ពីអ្នកគាំទ្ររបស់ពួកគេ។

ក្រឡេកមកមើលសមត្ថភាព របស់តារាស្រីប៉ុន្មានរូបនេះវិញ ពួកគេម្នាក់ៗសុទ្ធតែមានទេពកោសល្យ ក្នុងការបកស្រាយចម្រៀងគ្រប់ទម្រង់ មិនថាមនោសញ្ចេតនា ឬបទញាក់កន្ត្រាក់អារម្មណ៍នោះទេ។

ជាងនេះទៅទៀត ក្រៅពីពូកែច្រៀងបានយ៉ាងពីរោះ អ្នកទាំងអស់នោះ ក៏មានសមត្ថភាពពិសេស ក្នុងការបញ្ចេញក្បាច់រាំបាន យ៉ាងស្ទាត់ជំនាញចែកជូនប្រិយមិត្ត ទស្សនិកជន បានទស្សនាផងដែរ។ ទាំងនេះហើយ គឺជាចំណុចដ៏ពិសេសមួយ ដែលនាំឲ្យកេរ្តិ៍ឈ្មោះពួកគេ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ថែមមួយកម្រិតទៀត ជាជាងតារាចម្រៀងមួយចំនួន ដែលខ្លួនមិនប៉ិនប្រសប់រាំ៕

តោះ! បើចង់ដឹងមាន តារាស្រីណាខ្លះដែលពូកែរាំ មកតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖

ទេព បូព្រឹក្ស
ពេជ្រ សោភា
ឱក សុគន្ធកញ្ញា
ស៊ូ ស៊ីរីកា
សួស វីហ្សា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា