អាមេរិក៖ ការប្រកួតមិត្ដភាពពានរង្វាន់ International Champions Cup រវាងក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុម AC Milan បានបញ្ចប់ទៅដោយលទ្ធផល ១-១ (Man Utd យកឈ្នះបាល់ប៉េណាល់ទី ៩-៨)។ 

AC Milan 1-1 Man Utd (Pen: 8-9)

ការប្រកួតដែលធើ្វឡើងនៅលើទឹកដីសហរដ្ឋអាមេរិក នេះ បានធើ្វអោយមនុស្សជាច្រើននឹកស្មានពុំដល់ ដោយនេះគ្រាន់ជាការប្រកួតមិត្ដភាពមុនបើករដូវកាលទេ ប៉ុន្ដែឈានដល់វគ្គកាត់ក្ដីប៉េណាល់ទី ដោយមានគ្រាប់បាល់ស៊ុតគ្នាដល់ទៅជិត១០ជើង។

មុននឹងឈានដល់វគ្គមួយនេះ ក្រុមយក្សមកពីអង់គ្លេស និងក្រុមយក្សមកពីអ៊ីតាលី បានធើ្វការប្រកួតដោយបានត្រឹមស្មើ ១-១។ Man Utd ធើ្វបានស៊ុតនាំមុខមុននៅនាទី១៣ ដោយខែ្សប្រយុទ្ធ Sanchez ខណៈរំលង ២នាទី AC Milan តាមស្មើវិញដោយកីឡាករ Suso នាទី១៥។

ចូលមកដល់វគ្គប៉េណាល់ទី ក្រុមទាំង២ ស៊ុតគ្នាទៅវិញទៅរហូតដល់ទៅ២ជុំ ប៉ុន្ដែទីបំផុត Man Utd ជាអ្នកយកឈ្នះក្នុងលទ្ធផល ៩-៨៕  

AC Milan 1-1 Man Utd (Pen: 8-9)
AC Milan 1-1 Man Utd (Pen: 8-9)
AC Milan 1-1 Man Utd (Pen: 8-9)
AC Milan 1-1 Man Utd (Pen: 8-9)
AC Milan 1-1 Man Utd (Pen: 8-9)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]