បរទេស៖ កីឡាករ Karim Bellarabi ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីរូបគេដួលសន្លប់ ក្នុងការប្រកួតមិត្ដភាពរវាងក្រុម Bayer Leverkusen ទល់នឹងក្រុម Wuppertaler។ 

Karim Bellarabi

ខែ្សបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់នេះ ត្រូវបានគេប្ដូរចេញនៅនាទី៧០ ក្រោយពីដួលនៅលើទីលាន ក្រោមសីតុណ្ហភាព ៣៣ដឺក្រេ ភាគខាងលិចប្រទេសអាល្លឺម៉ង់។

ក្លិបក៏បានបញ្ជាក់អំពីស្ថានភាពកីឡាករដែរថា ពេលនេះក្រុមគ្រូពេទ្យកំពុងធើ្វការពិនិត្យ ក៏ដូចជាយកចិត្ដទុកដាក់ក្នុងការតាមដានស្ថានភាពរបស់រូបគេ។  

យ៉ាងណាមិញ គិតមកត្រឹមព្រឹកនេះ ស្ថានភាពរបស់កីឡាករវ័យ២៨ឆ្នាំ បានធូរស្រាលបន្ដិចហើយ ខណៈខាងក្លិបផ្ទាល់ក៏បានបង្ហោះសារមួយក្នុងបណ្ដាញសង្គម Twitter ដែរថា៖ «Karim ពេលនេះគឺបានធូរស្រាលជាងមុនហើយ ក្រោយពីមានការមើលថែរពីសំណាក់ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ក្លិប។ យ៉ាងណារូបគេត្រូវនៅសម្រាកក្នុងមន្ទីរពេទ្យជាបន្ដ ដើម្បីតាមដានស្ថានភាពបន្ថែមទៀត។ អរគុណម្ដងទៀត សម្រាប់ការបារម្ភ និងការជូនពរ»៕ 

Karim Bellarabi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]