អង់គ្លេស៖ ពាន​រង្វាន់កីឡាករ​បាល់ទាត់​ឆ្នើម​បំផុតប្រចាំ​ឆ្នាំ​ ឬ​ហៅថា FIFA World Player of the Year award ​នៅក្នុងឆ្នាំ​ ២០១៨ នេះបានអវត្តមាន​ឈ្មោះ​កីឡាករឆ្នើមចំនួន ៤ ​នាក់។

Cristiano Ronaldo

ខ្សែប្រយុទ្ធដែលឆ្នើមបំផុតរបស់ក្រុមជម្រើសជាតិប្រេសុីលកីឡាករ Neymar ដែលទទួល​បានការ​​ចាប់​អារម្មណ៍​ខ្លាំង បន្ទាប់ពីរូបគេផ្លាស់ទៅកាន់ក្លិប PSG រួចហើយនោះពេលនេះរូបគេគឺគ្មាន​ឈ្មោះ​នៅក្នុងការដណ្តើមពានរង្វាន់ដ៏អស្ចារ្យមួយនេះទេ។

មិនតែប៉ុណ្ណោះកីឡាករ ៣ រូបសំខាន់ៗផ្សេងទៀតក៏គ្មានឈ្មោះនៅក្នុងការបញ្ជីរបស់ FIFA ដើម្បីឈ្នះពានរង្វាន់ដែលបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩១​ នេះដែររួមមាន៖

Neymar

១. Neymar

Neymar គឺជាកីឡាករដែរថ្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ខ្សែប្រយុទ្ធរបស់ក្លិប PSG រូបនេះអាចរកគ្រាប់បាល់បានតែ ២៧ គ្រាប់និងបានជួយអោយមិត្តរួមក្រុមរបស់គេស៊ុតបញ្ចូលទីបាន ១៦ គ្រាប់កាលពីរដូវកាលមុន ប៉ុន្តែរូបគេបានខកខានអស់ជាង ៣ ខែចុងក្រោយនៃរដូវកាលនេះដោយសារតែបញ្ហារបួស។ រឿងដែលមិនគួរឲ្យជឿនេះរូបគេបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៧ កន្លងទៅក្នុងពានរង្វាន់មួយនេះ ប៉ុន្តែក្នុងឆ្នាំ ២០១៨ នេះវិញរូបគេមិនត្រូវបាន FIFA ធ្វើការជ្រើសរើសទៀតនោះទេ។

២. Ivan Rakitic

Ivan Rakitic គឺ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។​ កីឡាករ​រូប​នេះ​ធ្លាប់ចូលលេង​ឲ្យក្លិប Barcelona បាន​ ៧១​ ប្រកួត​កាល​ពី​រដូវ​កាល​មុន​​នឹងច្រើន​ជាង​កីឡាករ​ផ្សេងៗទៀត។​ គេ​ក៏​ជា​កម្លាំង​សំខាន់​មួយរូបផងដែរដោយបានជួយឲ្យក្លិបអ្នកមានបុណ្យមួយនេះឈ្នះ​ពាន La Liga និង​ Copa del Rey មិនតែប៉ុណ្ណោះថែម​ទាំង​ជួយ​ក្រូអាត​ឲ្យឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ២០១៨ ទៀតផង​ដែរ​។​

Ivan Rakitic

៣. N’Golo Kante

មិន​ខុស​ពី​ Ivan Rakitic ប៉ុន្មាន​ទេ​ N’Golo Kante ប្រហែល​ជា​មិន​សូវ​មាន​នរណា​ចាប់​អារម្មណ៍​ទេ​ដោយសារ​គេ​មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​សុទ្ធ​បញ្ចូល​ទី ប៉ុន្តែ​កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​បំពេញ​តួ​នាទី​យ៉ាង​ល្អ​នៅ​តំបន់​បម្រើ​ការពារ​ ពិសេស​ការ​តាម​បិទ​កីឡាករ​សំខាន់​ៗ​របស់​គូ​ប្រជែង​ដូចជា​ Messi កាល​លេងប៉ះ​អាហ្សង់ទីន​ និង​កីឡាករ​ Lukaku របស់​ប៊ែលហ្សិក។ អាច​និយាយ​បាន​ថា​ជោគជ័យ​របស់បារាំង​គឺ​ជា​ការ​រួម​ចំណែក​ធំ​របស់​ Kante។

N’Golo Kante

៤. Paul Pogba

Paul Pogba ក៏​ជា​កម្លាំង​សំខាន់​នៅ​តំបន់​ការពារ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជើង​ឯក​របស់​បារាំង​ដែរ។​ Pogba ជា​ដៃ​គូ​ល្អ​ឥត​ខ្ចោះ​របស់​ Kante នៅ​ World Cup ថែម​ទាំង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត​ផង។ តែ​គួរ​ឲ្យ​ស្ដាយ​កីឡាករ​មក​ពី​ Manchester United គ្មាន​ឈ្មោះ​សូម្បី​បញ្ជី​១០​នាក់​ចុង​ក្រោយ​សម្រាប់​ពាន​ FIFA World Player of the Year award៕

Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]