ភ្នំពេញ៖ តារាសម្ដែង ដែលបង្ហាញវត្តមាន ក្នុងភាពយន្តខ្នាតធំជាច្រើនលោក សាវិន ហ្វីលីព កំពុងឡើងកូដខ្លាំងមែនទែន នាមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែងចំពោះគ្រួសារលោកវិញ ត្រូវបានគ្រប់គ្នាដឹងយ៉ាងច្បាស់ថា មិនមែនមានត្រឹមតែលោកនិងភរិយាទេ ដែលជាតារាសិល្បៈ សូម្បីតែកូនប្រុសស្រីពួកគេក៏កំពុងឈានជើងតាមគន្លងឪពុកម្ដាយគេដែរ។

ជាទូទៅ មានទស្សនិកជនភាគច្រើន កម្របានស្គាល់ពីមុខមាត់កូនប្រុសច្បងនៃគ្រួសារតារានេះខ្លាំងណាស់ ប៉ុន្តែយប់មិញនេះដែរ ស្រាប់តែឪពុកសង្ហារូបនេះ ដាច់ចិត្តទម្លាយរូបភាពកូនប្រុសខ្លួន លើបណ្ដាញសង្គម។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះមុខមាត់កូនប្រុសច្បងរបស់លោក ពិតជាមានរូបរាងសង្ហាខ្លាំង មិនចាញ់ឪពុកគេប៉ុន្មាននោះទេ ព្រោះមិនថាភ្នែក ច្រមុះ ឬមុខមាត់ គឺបានគ្រប់យ៉ាងតែម្ដង។

គួរបញ្ជាក់ដែរថា លោក សាវិន ហ្វីលីព ធ្លាប់បានរម្លឹកប្រាប់ ខ្មែរឡូត កន្លងមកថាកូនប្រុសលោក ក៏ធ្លាប់បានសម្ដែងរឿងជាច្រើនតាំងពីនៅតូចម្ល៉េះ ហើយសព្វថៃ្ងកម្លោះសង្ហារូបនេះ ក៏មានចំណូលចិត្តថតភាពយន្តដែរ គ្រាន់តែគាត់ចូលចិត្តប្រភេទរឿងវាយតប់ជាជាងរឿងស្នេហា៕

តោះចង់ដឹងកូនប្រុស តារាជើងចាស់នេះ សង្ហាយ៉ាងណាទស្សនារួបភាពខាងក្រោម៖

កូនប្រុស សាវិន ហ្វីលីព
កូនប្រុស សាវិន ហ្វីលីព
នេះជាមុខមាត់កូនប្រុស សាវិន ហ្វីលីព
កូនប្រុស សាវិន ហ្វីលីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព