ភ្នំពេញ៖ កូនស្រីសំណព្វចិត្ត របស់អ្នកដឹកនាំល្បីឈ្មោះលោក តាវ់ិចទ័រ ពោលនោះគឺកញ្ញា វ៉ាន់ នីឡា កំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន មិនចាញ់តារាស្រីល្បីលំដាប់ជួរមុខដទៃនោះទេ។

ជាក់ស្ដែងក្រៅពីមានអាជីពជាតារាសម្ដែង តារាកំប្លែង កញ្ញា វ៉ាន់ នីឡា ក៏មានមុខជំនួញក្នុងដៃជាច្រើន ដែលនាំឲ្យប្រភពចំណូល របស់តារាវ័យក្មេងរូបនេះ កាន់តែកាក់កបខ្លាំងថែមទៀត។

ទន្ទឹមនឹងនេះដែរ ចំពោះជីវិតប្រចាំថ្ងៃនាងវិញ ត្រូវបានអ្នកគាំទ្រ កត់សម្គាល់ឃើញថា កញ្ញា មានរស់នៅយ៉ាងសម្បូរបែប ទាន់សម័យ ហាយសូខ្លាំងមិនណយឡើយ ព្រោះមិនថាសម្ភារៈប្រើប្រាស់ កាបូប ស្បែកជើង សម្លៀកបំពាក់ គ្រឿងអលង្ការ  ឬរថយន្ត សុទ្ធសឹងតែជារបស់ប្រ៊េនៗ និងមានតម្លៃថ្លៃទាំងអស់ ។

មើលចុះនៅក្មេងប៉ុណ្ណឹងសោះតែកុំមើលជីវិតឯកជន នីឡា ឡូយឆាយខ្លាំងបែបនេះទៅហើយ ចុះទម្រាំធំជាងនេះ មិនដឹងជានាងរស់ស្រណុកប៉ុណ្ណាទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕

ខាងក្រោមនេះជារូបភាពខ្លះៗ ស្ដែងពីជីវិតហាយសូរបស់ តារាកំប្លែងនីឡា៖

ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ
ជីវិតឯកជន នីឡា ឡូយឆាយខ្លាំងមិនណយទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា