សព្វថ្ងៃមាន ស្រ្តីជាច្រើន តែងតែជួបប្រទះ នូវបញ្ហាមាន ភាពខ្មៅជាំ និងជ្រៀវជ្រួញ នៅក្រោម រង្វង់ភ្នែក ដែលបណ្តាល ឲ្យប៉ះពាល់ដល់ រូបសម្រស់ និងបាត់បង់ ភាពស្រស់ស្អាត ថែមទៀតផង។

ថ្ងៃនេះខ្មែរឡូត សូមលើក យកវិធីសាស្រ្ត ក្នុងការធ្វើឲ្យភ្នែក បាត់បង់ នូវភាពជាំខ្មៅ និងភាពជ្រៀវជ្រួញ នៅក្រោម រង្វង់ភ្នែក ឲ្យប្រែមកជា ស្រស់ស្អាតវិញ ដោយមាន ៥ ចំណុចលើក មកបង្ហាញប្រាប់ ទស្សនិកជនដូចខាងក្រោម៖

១. យើងត្រូវគេង ឲ្យបានគ្រប់គ្រាន់ យ៉ាងហោច ណាស់ ១ ថ្ងៃគេងឲ្យបាន ៨ ម៉ោងសំរាប់ មនុស្សចាស់ រីឯក្មេងគឺ ១០ ម៉ោង។ ព្រោះប្រសិនជា គេងមិនបាន គ្រប់គ្រាន់ទេ ក៏អាចធ្វើឲ្យ ភ្នែកមានសភាព ជាំខ្មៅនិងជ្រៀវជ្រួញ ផងដែរ។

២. មុនពេលចូល គេងយើងត្រូវ ប្រើនូវក្រេម លាបជុំវិញរង្វង់ ក្រោមភែ្នក ដើម្បីជំនួយ ឲ្យកោសិកា នៃភ្នែកមានសភាពលូតលាស់ មិនមានភាពជាំខ្មៅ។ ប៉ុន្តែត្រូវជ្រើសរើស ផលិតផលល្អ ដើម្បីយកមកលាប។

៣. ប្រសិនជាមាន ពេលទំនេរ ឧស្សាហ៍ធ្វើ លំហាត់ប្រាណ ជារៀងរាល់ថ្ងៃ ដើម្បីកំចាត់ ជាតិពល់នៅក្នុងខ្លួន។ រឺក្នុងរយៈពេល ២ សប្តាហ៍ទៅ ម៉ាស្សាមុខម្តង ព្រោះដើម្បីទប់ ស្កាត់ឲ្យ ស្បែកនៅរង្វង់ ក្រោមភ្នែកមិនមាន ភាពជាំខ្មៅ។

៤. ប្រើនូវម៉ាសសំរាប់ បិទក្រោម រង្វង់ភ្នែកក្នុង ១ សប្តាហ៍ម្តង ក៏អាចជួយឲ្យភ្នែក មានសភាព ស្រស់ស្អាត និងបាត់នូវភាព ជ្រៀវជ្រួញផងដែរ។

៥. ជៀសវាងការ សំលឹងអេក្រង់កំព្យូទ័រ ក្នុងរយៈពេលយូរ ដោយគ្មានពាក់ វ៉ែនតាការពារ។ ព្រោះវាក៏បណ្តាលឲ្យភ្នែក មានសភាពជាំ ខ្មៅផងដែរ។

តើប្រិយមិត្តយល់ យ៉ាងណាចំពោះ វិធីសាស្រ្តខាងលើនេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]