អង់គ្លេស៖ កីឡាករ Paul Pogba កំពុងតែពិចារណាចង់ត្រឡប់ទៅលេងនៅ Juventus វិញក្រោយពីរូបគេបង្ហាញអារម្មណ៍ចង់លេងជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo។

បើយោងតាមសារព័ត៌មានមួយបានឲ្យដឹងថា Pogba បានបង្ហើបប្រាប់មិត្តភក្តិរបស់គេថា រូបគេចង់ទៅលេងនៅទឹកដី Allianz វិញ ដោយសារតែរូបគេចង់ទៅលេងជាមួយ Ronaldo ដែរទើបតែនឹងមកដល់ក្លិប Juventus កាលពីដើមខែកក្កដាកន្លងទៅ។ 

កីឡាករ Paul Pogba និង Cristiano Ronaldo

ប្រភពដដែលបានបន្តថា ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងក្រុម Manchester United យូរមកហើយ ក្រោយពីរូបគេមិនសូវចូលចិត្តនឹងយុទ្ធសាស្ត្រលេងរបស់លោក Jose Mourinho។

បន្ថែមពីលើនេះ Pogba បានចង់វិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ដោយសារតែរូបគេចង់បន្តទម្រង់លេងដ៏ល្អរបស់រូបគេ ក្រោយពីខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានជួយឲ្យជម្រើសជាតិបារាំងឈ្នះពាន World Cup កាលពីជាង១០ថ្ងៃមុន។

លោក Jose Mourinho និង កីឡាករ Paul Pogba

គួរឲ្យដឹងថា Pogba បានវិលត្រឡប់មកលេងនៅក្រុម Manchester United វិញកាលពីឆ្នាំ២០១៦ ក្នុងតម្លៃជាង១២២លានដុល្លារអាមេរិក ដោយកាលនោះគឺជាកំណត់ត្រាកីឡាករដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពបាល់ទាត់៕

កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]