ចក្រភពអង់គ្លេស៖ ក្រុមហ៊ុនផលិតម៉ាស៊ីនយានយន្ត Rolls-Royce ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបញ្ចេញគំនិតនៃការផលិតយានយន្តដើរដោយចរន្តអគ្គិសនីដែលអាចហោះ និងចុះចតក្នុងខ្សែបញ្ឈរ (EVTOL) ដូចឧទ្ធម្ភាគចក្រដែលគេឱ្យឈ្មោះថា តាក់ស៊ីហោះ នៅពិព័រណ៍យន្តហោះអន្តរជាតិ ២០១៨ នៅតំបន់ Farnborough ក្នុងទីក្រុងឡុងដ៍។ 

តាក់ស៊ីហោះរបស់ Rolls-Royce

ក្រុមហ៊ុននេះបានអះអាងថា តាក់ស៊ីហោះដំបូងរបស់ពួកគេនឹងអាចហោះលើមេឃយ៉ាងឆាប់បំផុត ត្រឹមដើមទសវត្សរ៍ឆ្នាំ ២០២០។

“ក្នុងទីផ្សារនេះ អ្នកនឹងឃើញអ្វីម្យ៉ាងបែបនេះដែលអាចហោះក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត ហើយយើងនឹងណែនាំបង្ហាញពីប្រព័ន្ធវាក្នុងពីរឆ្នាំទៀត។ នៅចុងឆ្នាំក្រោយ យើងនឹងត្រៀមរួចរាល់ដើម្បីហោះ” ប្រធានក្រុមអេឡិចត្រូនិកនៃក្រុមហ៊ុន Rob Watson បានបញ្ជាក់ដូច្នេះ។ 

តាក់ស៊ីហោះរបស់ Rolls-Royce

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន យានយន្តនាពេលអនាគតនេះ អាចប្រើសម្រាប់ដឹកជញ្ជូនផ្ទាល់ខ្លួន ឬ សាធារណៈ ក៏ដូចជាក្នុងវិស័យភស្តុភារ និង យោធាផងដែរ។ អ្វីដែលពិសេសនោះគឺ តាក់ស៊ីហោះនេះអាចនឹងដឹកអ្នកដំណើរពី ៤ ទៅ ៥ នាក់ ក្នុងល្បឿនដល់ទៅ ៤០០ គ.ម/ម៉ោង ហើយអាចហោះបានចម្ងាយ ៨០០ គ.ម ដោយមិនបាច់បញ្ចូលភ្លើងជាថ្មី។

តាក់ស៊ីហោះរបស់ Rolls-Royce

វានឹងអាចហោះឡើង ឬ ចុះចតក្នុងខ្សែបន្ទាត់ត្រង់ ជាមួយនឹងស្លាបដែលអាចវិល ៩០ ដឺក្រេ និង ស្លាបចក្រដែលអាចទប់ពីការធ្លាក់ក្នុងរយៈកម្ពស់មួយ។ អាគុយរបស់យានយន្តកូនកាត់នេះ នឹងប្រើម៉ាស៊ីនតួប៊ីនហ្គាស ដើម្បីបញ្ចូលថាមពល។ ទោះយ៉ាងណា តាក់ស៊ីហោះដែលដើរដោយអគ្គិសនីសុទ្ធសាធនេះ ស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ។

តាក់ស៊ីហោះរបស់ Rolls-Royce

គួរឱ្យដឹងថា ក្រៅពី Rolls-Royce ក៏មានក្រុមហ៊ុនដែលផ្តោតលើការផលិតយានយន្តកូនកាត់ដូចគ្នានេះដូចជា ក្រុមហ៊ុនយក្សផ្នែកដឹកជញ្ជូន និងចែកចាយ Uber ដែលមានមូលដ្ឋាននៅអាមេរិក គម្រោង the Kitty Hawk ដែលផ្តល់ថវិកាដោយស្ថាបនិករបស់ Google ក៏ដូចជាក្រុមហ៊ុនហោះហើររបស់ អាល្លឺម៉ង់ បារាំង ព្រមទាំង ក្រុមហ៊ុនយក្ស តូយ៉ូតា របស់ជប៉ុនផងដែរ៕ 

Black Fly របស់ Opener startup
Kitty Hawk Flyer របស់ Kitty Hawk startup

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]