ថៃ: កាលពីពេលល្ងាចមិញនេះ កម្រងរូបភាពថ្មីៗ របស់តារាសម្តែងប្រុស Kantathavorn និងអនាគតភរិយា ត្រូវបានធ្វើការបែកធ្លាយ ពីការទើបតែទិញរថយន្តថ្មីមួយគ្រឿងទៀត ពណ៌ក្រហម  ដោយរូបភាពនោះ ត្រូវបានថតដោយមិត្តភក្តិរបស់ពួកគេផ្ទាល់។ 

ហើយក្នុងនោះដែរ មិត្តភក្តិរបស់ពួកគេ ក៏បានសរសេរពាក្យជូនពរទៅកាន់គូស្នេហ៍ Kantathavorn និងអនាគតភរិយាថា «នេះពិតជាការខិតខំប្រឹងប្រែងមិនធម្មតាមែន រហូតទើបអាចទទួលបានឡានថ្មី លំដាប់ថ្លៃបែបនេះ ចូលរួមអបអរសាទរណាមិត្តសម្លាញ់»។​

ព្រោះថា ឡានថ្មីមួយគ្រឿងនេះ វាមានតម្លៃរហូតទៅដល់រាប់សែនបាត ហើយទាំងអស់នេះ ក៏សុទ្ធសឹងតែជាកម្លាំងញើសឈាមរបស់អ្នកទាំងពីរ ដែលបានខិតខំប្រឹងប្រែងរកប្រាក់ រហូតអាចមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញរថយន្តថ្មីមួយគ្រឿងនេះ មុនថ្ងៃរៀបការចាប់ផ្តើម នាពេលខាងមុខ៕

ទស្សនារូបភាពរបស់ពួូកគេទាំងអស់គ្នា៖

តារាសម្តែងប្រុស Kantathavorn និងអនាគតភរិយា
ឡានថ្មីរបស់ពួកគេទាំងពីរ
អនាគតភរិយា Kantathavorn
តារាសម្តែងប្រុស Kantathavorn និងអនាគតភរិយា
តារាសម្តែងប្រុស Kantathavorn និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]