កូរ៉េខាងត្បូង៖ ក្រោយពីបានសំងំលាក់មុខអស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីបំផុតតារាចម្រៀងស្រីសំឡេងពីរោះ Park Bom បានសម្រេចចិត្តវិលត្រលប់ចូលសិល្បៈជាថ្មី ជាមួយនឹងទ្រនំថ្មី ផ្ទះថ្មីដែលនាងបានអះអាងថា ជាផ្ទះដ៏កក់ក្តៅ និងធ្វើឲ្យនាងអាចក្រោកឈរលើឆាកតន្រ្តីជាថ្មីម្តងទៀត។

យោងតាមព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា ខណៈពេលនេះ Park Bom កំពុងតែរៀបចំអាល់ប៊ុមទោលថ្មីរបស់នាង ជាមួយនឹងផលិតកម្មថ្មី ដែលនាងទើបតែចុះកុងត្រា គឺផលិតកម្ម D-Nation Entertainment ដែលគេដឹងថា ជាផលិតកម្មដែលទើបនឹងបង្កើតថ្មី ដោយផលិតករល្បីឈ្មោះលោក Scotty Kom និង Creative Director លោក Ray Yeom ដែលអ្នកទាំងពីរមានបទពិសោធន៍ធ្លាប់ធ្វើការ ជាមួយនឹងតារាល្បីៗជាច្រើនដូចជា Kelly Clarkson, Teddy Riley, Chris Brown និង R-Kelly ជាដើម។

គួរឲ្យដឹងផងដែរថា Park Bom គ្រោងនឹងវិលត្រលប់មកវិញ ជាមួយនឹង អាល់ប៊ុមទោល ដែលមានប្រមាណជា៥ទៅ៦បទ នៅដើមខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ។

នាងក៏សង្ឃឹមថា គ្រប់គ្នានឹងពេញចិត្ត ព្រមទាំងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសផងដែរ៕  

តារាចម្រៀងស្រី Park Bom
តារាចម្រៀងស្រី Park Bom
តារាចម្រៀងស្រី Park Bom
តារាចម្រៀងស្រី Park Bom
តារាចម្រៀងស្រី Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]