អង់គ្លេស៖ អ្នកចាំ​ទីក្លិបកាំភ្លើងធំ Arsenal កីឡាករ Petr Čech បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចម្លែកក្នុងចិត្តជាខ្លាំង បន្ទាប់ពីរូបគេបានប្រកួតមិត្តភាពចប់ជាមួយ​ក្លិប Crawley Town ដោយកត់សម្កាល់ឃើញថា អ្នកចាំទីរូបនេះ ហាក់មានសភាព​ប្រែប្រួល​រាងកាយ​ជាខ្លាំង ពិសេសគឺសាច់ដុំដៃរបស់គេតែម្តង។

Petr Cech

ជាក់ស្ដែង នៅក្នុង​រដូវ​កាល ២០១៧-១៨ នៃក្របខ័ណ្ឌ Premier League ចាស់ដែលបាន​បិទ​បញ្ចប់ទៅ អ្នក​ចាំ​ទី​វ័យ ៣៦ ឆ្នាំរូបនេះ មានមាឌ​តូចល្មមនោះទេ ចំណែកឯសាច់ដុំដៃរបស់គេវិញ គឺមិន​សូវ​មាន​ប៉ុន្មាន​ដែរ។

ប៉ុន្តែក្រោយពីបញ្ចប់ការ​ប្រកួត​មិត្ត​ភាព របស់ក្លិប Arsenal រួចមក កីឡាករ​រូបនេះ ត្រូវបានគេមើលឃើញថា បាន​ប្រែ​​ទៅ​ជាមាន​មាឌ​ធំ និង​ពោរពេញ​ទៅ​ដោយសាច់​ដុំយ៉ាងគួរឲ្យចម្លែក។

ជាមួយគ្នានេះដែរ អ្នក​គាំទ្រ​របស់​កីឡាកររូប​នេះ នៅ​ក្នុងបណ្ដាញ​សង្គម Twitter បាន​លើក​ឡើង​បែបកំប្លែងថា៖ «ទំនងជា​ Petr Cech មិនដើរលេងទៅណាទេ ហើយគេបាន​ចំណាយ​ពេល​ជាច្រើន​នៅ​កន្លែង​ហាត់​ប្រាណ ក្នុង​អំឡុង​ពេល​វិស្សមកាល​រដូវ​កាល​ក្ដៅ​នេះ» ។

Petr Cech

សូម​បញ្ជាក់​ថា ចាប់តាំង​ពី​អតីតអ្នកចាំទីក្លិបតោខៀវ Chelsea រូបនេះ បានសម្រេចចិត្តមកចូល​រួម​ជាមួយក្លិប Arsenal កាល​ពី​ឆ្នាំ ២០១៥ រូបគេបានបង្ហាញខ្លួនឲ្យក្លិបបានចំនួន ១០៣ ប្រកួត​រួចមកហើយ។ ខណៈនៅពេល​ថ្មីៗ​នេះដែរ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ចាំ​ទី​ចាស់​វស្សា​រូប​នេះ អាចនឹង​ត្រលប់​ទៅ​ចូល​រួម​ជាមួយក្លិបចាស់រប់គេវិញផងដែរ៕

Petr Cech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]