បរទេស៖ រូបភាពបង្ហោះរបស់ Ronaldo ដោយមានពាក់អាវរបស់ Juventus នាពេលនេះ បានក្លាយជារូបដែលមានអ្នកចុច Like ច្រើនជាងគេទី៤ របស់ប្រវត្ដិសាស្រ្ដបណ្ដាញសង្គម Instagram។

Ronaldo

Ronaldo បានបញ្ចប់ការផ្ទេរពីក្រុម Real Madrid ទៅកាន់ក្រុមសេះបង្គង់ Juventus ក្នុងតម្លៃប្រមាណ ១០០លានផោន កាលពីសប្ដាហ៍មុន។ 

បន្ទាប់ពីអ្វីៗបានបញ្ចប់ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធើ្វការបង្ហោះរូបភាពក្នុងប្រព័ន្ធទំនាក់ទំនង Instagram ដោយបានពាក់ឯកសណ្ឋានរបស់ក្រុមយក្សអ៊ីតាលី និងបានសរសេរក្នុងផុសនោះថា 'Forza Juve #FinoAllaFine' ហើយគិតត្រឹមពេលនេះ រូបនោះគឺមានអ្នកចុច Like ដល់ទៅ ១១.៣លានដង។ 

Ronaldo

បើនិយាយពីចំណាត់ថ្នាក់វិញ គឺលេខ៣ បានទៅលើរូបរបស់តារាចម្រៀង Justin Bieber មានអ្នក Like ១២,៧លាន ពេលដែលគេប្រកាសភ្ជាប់ពាក្យជាមួយ Hailey Baldwin លេខ២បានទៅរូបរបស់ Kylie Jenne ពរកូនមាន១៣លាន Like ខណៈលេខ១ក៏បានទៅលើតារាអាមេរិករូបនេះដែរគឺរូបកូននាងកើតមាន១៧,៩លាន Like៕

រូបដែល Like ច្រើនក្នុង IG
រូបដែល Like ច្រើនក្នុង IG
រូបដែល Like ច្រើនក្នុង IG
រូបដែល Like ច្រើនក្នុង IG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]