អង់គ្លេស៖ ខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Axel Tuanzebe ដែលត្រូវបានក្រុម Aston Villa ធ្វើការខ្ចីជើងពេញមួយរដូវកាលទៅនោះ គឺគេមិនត្រឹមតែពូកែឡើងបាល់ទាត់តែមួយមុខនោះទេ ពោលគឺគេថែមទាំងចេះលេងកីឡា Hungry Hippos បានយ៉ាងពូកែផងដែរ។

Axel Tuanzebe

ខ្សែការពារវ័យ ២០ ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មពិភពលោកមួយសម្រាប់ប្រភេទកីឡា Hungry Hippos ដោយគេបានធ្វើការប្រឡងប្រណាំងក្នុងល្បឿនលឿន ជាងគេ ១៧.៣៦ វិនាទីដែលលើសពីកំណត់ត្រាពិភពលោកហ្គីណេសចាស់ដែលគេបានកំណត់ទៅទៀត។

គួរឲ្យដឹងផងដែរថា នៅក្នុងការប្រកួតនោះគឺគេត្រូវធ្វើការប្រកួតតែ ២ នាក់ប៉ុណ្ណោះដោយដៃគូរប្រកួតរបស់គេគឺជាមិត្តរួមក្រុមរបស់គេតែម្តងកីឡាករ Ro-Shaun Williams ប៉ុន្តែដោយសារ Tuanzebe ធ្វើការវាយសម្រុកទៅលើមិត្តរួមក្រុមរបស់គេយ៉ាងខ្លាំងរហូតដល់នាទីទី ១៧.៣៦ វិនាទី ទើប Williams សម្រេចចុះចាញ់ពីការប្រកួតនេះតែម្តង។

Axel Tuanzebe
Axel Tuanzebe និង Adam Brown

សូមបញ្ជាក់ផងដែរថា លោក Adam Brown ក៏បាននិយាយដែរថា៖ «កីឡាករ Axel Tuanzebe គឺជាមនុស្សម្នាក់ដែលអស្ចារ្យបំផុត ហើយគែពិតជាសាកសមទៅនឹងការទទួលបានកំណត់ត្រាមួយនេះខ្លាំងណាស់ ចំណែកក្លិប Manchester United ក៏ជាផ្នែកមួយនៃការសហការរបស់ពួកយើងដែរ។ Tuanzebe ជាអ្នកលេង Hippos ដ៏ពូកែម្នាក់ហើយគេសកសមចំពោះការឈ្នះកំណត់ត្រាពិភពលោកហ្គីនណេសមួយនេះ ដោយប្រើពេលត្រឹមតែ ១៧.៣៦ វិនាទីដើម្បីផ្តួលគូរប្រកួតរបស់គេបាន»៕

កីឡា Hungry Hippos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]