កម្ពុជា៖ ការប្រកួតដណ្តើមពានរង្វាន់សម្តេចហ៊ុន សែន បានឈានចូលមកដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្រោយពីក្រុមទាំង១៦បានប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលពីរសប្តាហ៍។

ក្រុមដែលបានឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយរួមមាន ព្រះខ័នរាជស្វាយរៀង, បឹងកេត, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈដែលណាហ្គាវើល ទើបតែដណ្តើមបានកៅអីឡើងទៅវគ្គបន្ទាប់កាលពីព្រឹកម៉ិញនោះទេ ដោយសារការប្រកួតប៉ះជាមួយក្រុមកំពត ត្រូវបានផ្អាកនិងផ្លាស់ប្តូរពេលវេលាមកលេងថ្ងៃនេះវិញ ដោយសារតែកីឡដ្ឋានកំពតបានរងការប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងពេក។ 

សកម្មភាពក្នុងការប្រកួត (រូបភាព៖ Hun Sen Cup - ពានរង្វាន់សម្តេច ហ៊ុន សែន)

យ៉ាងណាមិញ នៅសល់មួយកៅអីទៀតក្នុងវគ្គ៨ក្រុមចុងក្រោយនេះ ដោយ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ នឹងប្រកួតជើងទី១ជាមួយក្រុមខេត្តកោះកុងនៅថ្ងៃទី២២ និងជើងទីពីរនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ៕

សកម្មភាពក្នុងការប្រកួត (រូបភាព៖ Phnom Penh Crown FC)
សកម្មភាពក្នុងការប្រកួត (រូបភាព៖ Hun Sen Cup - ពានរង្វាន់សម្តេច ហ៊ុន សែន)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]