ថៃ៖ ក្រុមបាល់ទាត់ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ កាលពីខែមុន ហើយត្រូវបានគេជួយសង្រ្គោះ ពេលនេះពួកគេបានចេញពីមន្ទីរពេទ្យហើយ។ 

ក្រុម Wild Boar FC

ក្រុមបាល់ទាត់ដែលមានរហ័ស្សនាមថា ជ្រូកព្រៃ បានជាប់គាំងក្នុងរូងភ្នំថាំងហ្លូងដែលមានសភាពងងឹងសូន្យឈឹងអស់រយៈពេល ១៨ ថ្ងៃ មុននឹងត្រូវបានគេជួយសង្គ្រោះដោយជោគជ័យនៅថ្ងៃអង្គារទី ១០ ខែកក្កដា ឆ្នាំ ២០១៨ សប្ដាហ៍មុននេះ។

បន្ទាប់ពីជួយសង្រោ្គះបានហើយ យុវជនទាំង១២ដែលជាកីឡាករ និងគ្រូបង្វឹក១នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យឈាងរ៉ៃ ហើយនៅពេលនេះពួកគេទាំងអស់បានចេញពីទីកន្លែងនោះដោយទឹកមុខញញឹមរីករាយឥតឧបមា។

អ្នកសារព័ត៌មាន មន្រ្ដីប៉ូលីស ក៏ដូចជាអាជ្ញាធរជាច្រើន បានមកចូលរួមអបអរសាទរ និងលើកទឹកចិត្ដក្នុងការចាកចេញពីមន្ទីរពេទ្យរបស់ក្រុមដែលមានឈ្មោះថា Wild Boar FC ផងដែរ៕

ក្រុម Wild Boar FC
ក្រុម Wild Boar FC
ក្រុម Wild Boar FC
ក្រុម Wild Boar FC
ក្រុម Wild Boar FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]