រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​​ប្រជា​ពល​រដ្ឋ​​នាំគ្នា​​ចាប់ខ្លួន​កាល​ពី​​វេលា​ម៉ោង​៧ ​ព្រឹក​ថ្ងៃទី​១៤ មីនា ​​បន្ទាប់ពី​​ដាច់​យ៉ៃ​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ម៉ាក​វ៉េវ​កញ្ជាស់​​ ពណ៌​​ខ្មៅ មួយគ្រឿង ​មិន​បាន​សម្រេច​នៅ​មុខ​ផ្សារ​ធំ​ទួលសង្កែ​ហៅ​ផ្សារ​​សាំហាន់ ​ស្ថិត​ក្នុងភូមិ​​ទួលសង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

ជនសង្ស័យ​​ដែល​​អស់​លក្ខណ៍​ឈ្មោះ​សេង ពិសិដ្ឋ ​ភេទប្រុស អ​ាយុ​២៨​ឆ្នាំ ជា​កម្ម​ករ​សំណង់ មាន​លំ​នៅផ្ទះ​ជួល​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ និង​មាន​​ស្រុក​កំណើត​​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ត្រពាំង​ផ្លុង ​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ។ ​ចំណែក​ម៉ូតូ​ដែល​​ជនសង្ស័យ​​លួច​ពុំ​បាន​សម្រេច​ម៉ាក​វ៉េវ ​ពណ៌​ខ្មៅ ក​ញ្ចាស់​ស៊េរី​២០០២ ​​មាន​ម្ចាស់​ឈ្មោះ​​ឈិត អូរី ​ភេទ​ស្រី អាយុ​​៣០​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​ជួល ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ។  តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ក្រុម​​​ជន​សង្ស័យ​​មាន​​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​​ម៉ាកឌ្រីម​ ពណ៌ខ្មៅ ស៊េរី​​២០០៨ មួយ​គ្រឿង​​មក​ឈប់​ នៅ​មុខ​ផ្សារ​​ធំ​ទួល​សង្កែ ​បន្ទាប់​មក​​ជន​សង្ស័យ​ម្នាក់​បាន​ចុះ​​ទៅធ្វើ​​សកម្ម​ភាព​លួច​ម៉ូតូ​​ម៉ាក ​វ៉េវ ដែល​ម្ចាស់​ចត​​ទុក​​មុខ​ផ្សារ​នោះ​​​ ​ហើយ​បណ្តើរ​ចេញ​​ត្រូវ​ម្ចាស់​​ឃើញ​ទាន់​ស្រែក​ចោរៗ ​ក៏ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​​ចា​ប់​បាន​តែម្តង ។

តាម​សម្តី​​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឈិត អូរី បាន​​ឱ្យ​​ដឹង​ថា នៅមុន​ពេល​កើតហេតុ​​ខ្លួន​បាន​ជិះ​ម៉ូតូ​ខាង​លើ​​​ទៅ ឈប់នៅ​មុខ​ផ្សារ​​ចំហៀង​ខាង​លិច ហើយ​​​​បាន​ទៅ​ជួយ​រៀបចំ​ផ្លែ​ ឈើ​ឱ្យ​អ្នក​ស្គា​ល់​គ្នា​​លក់។ ​ខណៈ​កំពុងរៀបចំ​​ផ្លែ​ឈើ ស្រាប់តែ​​​ក្រឡេកមើល​ម៉ូតូ​ឃើញ​ជន​ម្នាក់​ជិះ​ចេញ​ភ្លាម​ខ្លួន​បាន​រត់​ទៅ​ ស្ទាក់​ពី​​មុខ​ស្រែក​ថា ចោរ​ៗ​ ហើយ​ត្រូវ​​ប្រជា​ពល​រដ្ឋ​​នាំគ្នា​ជួយ​ចាប់​បាន​ប្រគល់​ឱ្យ​​ប៉ូលិស​​ ប៉ុស្តិ៍​ទួល​សង្កែ ៕

 

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]