(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ ពោរពេញទៅដោយទេពកោសល្យ លោក សាវិន ហ្វីលីព កាលពីពេលថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើល សម្រាប់ទស្សនិកជន បន្ទាប់ពីតារាមានកូន៣នាក់រូបនេះ បានចូលសាងផ្នួស នៅព្រះវិហារមួយកន្លែង ដើម្បីសងគុណមាតាបិតា។ ទន្ទឹមនឹងគោលបំណង នៃការសាងផ្នួស លោក សាវីន ហ្វីលីព ក៏បាននិពន្ធបទចម្រៀងមួយបទ ដែលបានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួន មុនពេលសម្រេចចិត្តចូលសាងផ្នួស ដើរលើផ្លូវធម៌អារ្យ។

បទមួយនេះ មានចំណងជើងថា «សាងផ្នួសព្រោះម៉ែ» ដែលជាការនិពន្ធទំនុកច្រៀង និងមេឡូឌី ដោយលោក សាវិន ហ្វីលីព ព្រមទាំងបកស្រាយដោយលោក មាស មុនីរាជ។ ទោះបីជាមិនទាន់បានចេញ MV ពិតមែន ប៉ុន្តែបទនេះ ទើបតែចេញ Audio មិនទាន់បានប៉ុន្មានថ្ងៃផង ផ្ទុះការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទៅហើយ។

«សាងផ្នួសព្រោះម៉ែ» បានរៀបរាប់ពីការដឹងគុណចំពោះរវាងកូន និងអ្នកម្ដាយ ដែលបានចិញ្ចឹមបីបាត់ថែរក្សាកូន រហូតធំពេញវ័យ កូនប្រុស ត្រូវតបស្នងសងគុណអ្នកមានគុណវិញ តាមរយៈគោរពតួនាទី គោរពស្រឡាញ់អ្នកមានគុណ។ បន្ថែមពីលើនេះកូនៗមួយចំនួន ថែមទាំងបានសាងផ្នួសសងគុណឪពុកម្ដាយ ដើម្បីបង្ហាញឲ្យឃើញពីទំហំនៃក្ដីស្រឡាញ់។ ក្រោមហេតុផលមួយនេះ លោក សាវិន ហ្វីលីព បានសម្រេចចិត្តនិពន្ធបទថ្មីមួយ មុនពេលលោកបានចាកចេញទៅសាងផ្នួស។

តោះចង់ដឹងថា «សាងផ្នួសព្រោះម៉ែ» បង្កប់ទៅដោយអត្ថន័យចាក់ដោត ចំក្រអៅបេះដូងទស្សនិកជន យ៉ាងណានោះ សូមរីករាយសណ្ដាប់ដូចខាងក្រោម៖

សាវីន ហ្វីលីព
សាវីន ហ្វីលីព
សាវីន ហ្វីលីព
សាវីន ហ្វីលីព

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព