រាងកាយរបស់មនុស្សយើងគឺជាប្រព័ន្ធមួយដ៏ស៉ាំញ៉ាំ ដែលពិបាកនឹងធ្វើការបកស្រាយ ថែមទាំងមានរឿងរ៉ាវផ្សេងៗមួយចំនួនទៀតដែលរាងកាយរបស់មនុស្សយើងអាចធ្វើបាន និងពេលខ្លះថែមទាំងចម្លែកៗពិបាកនឹងពន្យល់ទៀតផង។ ដូចជានៅពេលដែលអ្នកគេងលង់លក់ក្នុងដំណេករាល់យប់អ៊ីចឹង វាគឺជាពេលដែលរាងកាយរបស់អ្នកត្រូវការសម្រាក និងសន្សំថាមពលសម្រាប់ធ្វើការងារនៅព្រឹកថ្ងៃថ្មីទៀត តែវាមិនប្រាកដថារាងកាយនៅក្នុងផ្នែកផ្សេងៗរបស់អ្នកមិនធ្វើការឡើយ ជាពិសេសថែមទាំងមានអាការចម្លែកៗផងដែរ ដែលអ្នកខ្លួនឯងមិនបានដឹងខ្លួន។

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងរឿងរ៉ាវមួយចំនួនដែលអាចនឹងកើតឡើងចំពោះរាងកាយរបស់អ្នក រាល់ពេលដែលអ្នកគេងលង់លក់ ៖

រឿងចម្លែកកើតឡើងពេលគេងលក់

១.ស្រកទម្ងន់

នៅពេលដែលអ្នកគេងលក់ រាងកាយអាចដុតបំផ្លាញជាតិខ្លាញ់បានដល់ទៅ ៦០កាឡូរីក្នុងមួយម៉ោង។ បើទោះបីជាកាឡូរីដែលបាត់បង់មិនគ្រប់គ្រាន់នឹងអាចឱ្យអ្នកមានរូបរាងស្គម និងស្លីមលឿនបានតាមចិត្តប្រាថ្នាយ៉ាងណាក៏ដោយ តែការគេងឱ្យបានគ្រប់គ្រាន់អាចជួយធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។

ស្រកទម្ងន់

២.ខួរក្បាលដោះស្រាយបញ្ហា

ទោះជាអ្នកគេងលង់លក់ក៏ពិតមែន តែក៏មិនប្រាកដថាផ្នែកផ្សេងទៀតនៃរាងកាយមិនដំណើរការដែរ ដោយគេបានរកឃើញថា នៅពេលដែលអ្នកគេង ខួរក្បាលរបស់អ្នកនៅតែធ្វើការដោយប្រមូលព័ត៌មាន ទិន្និន័យ ឬបញ្ហាផ្សេងៗដែលអ្នកលាក់ទុកនៅពេលថ្ងៃចេញមកទាំងអស់។ ដូច្នេះហើយបានជាពេលខ្លះ ពេលដែលអ្នកក្រោកពីដំណេក អ្នកស្រាប់តែមានដំណោះស្រាយរាល់ការងារ និងការលំបាកផ្សេងៗបានយ៉ាងល្អ។

ខួរក្បាលដោះស្រាយបញ្ហា

៣.អ្នកធំធាត់

ទាំងផ្នែករូបរាង និងប្រាជ្ញាស្មារតីរបស់មនុស្សយើងចាប់ផ្តើមលូតលាស់ និងធំធាត់នៅក្នុងពេលដែលគេងនោះឯង ដែលជាហេតុធ្វើឱ្យឪពុកម្តាយតែងតែឱ្យក្មេងតូចៗគេងឱ្យបានយ៉ាងហោចណាស់ ពី ៨ ទៅ៩ម៉ោងក្នុងមួយយប់ ព្រោះវាជាពេលដែលអាចឱ្យរាងកាយចាប់ផ្តើមបញ្ចេញអរម៉ូនដែលជួយធ្វើឱ្យធំធាត់។

អ្នកធំធាត់

៤.ចុចទូរស័ព្ទ

អាការនេះស្រដៀងនឹងការមមើដែរ តែអាការនេះបានកើតឡើងនៅក្នុងយុគ្គសម័យជឿនលឿន ដែលមនុស្សភាគច្រើនប្រើប្រាស់ទូរស័ព្ទដៃជាចម្បង។ នោះក៏ដោយសារតែពេលថ្ងៃអ្នកប្រើប្រាស់ទូរស័ព្ទច្រើនពេកមិនថាតែ និយាយទូរស័ព្ទ លេងទូរស័ព្ទ ឬផ្ញើសារផ្សេងៗនោះទេ វាអាចធ្វើឱ្យអ្នកកើតអាការមមើយកដៃចុចទូរស័ព្ទនៅពេលដែលគេងលង់លក់ និងផ្ញើសារទៅកាន់នរណាម្នាក់ដោយអចេតនាផងក៏ថាបាន។ ដូច្នេះរាល់ពេលគេងលក់ គួរចៀសវាងដាក់ទូរស័ព្ទក្រោមខ្នើយ ឬជិតខ្លួនជាដាច់ខាត។

ចុចទូរស័ព្ទ

៥.កើតអារម្មណ៍ផ្លូវភេទ

នៅពេលដែលអ្នកគេងលក់ រាងកាយនឹងចាប់ផ្តើមផលិតអុកស៊ីហ្សែន និងបង្កើនចលនាលំហូរឈាម ហើយដំណើរលំហូរឈាមចុះទៅក្រោមនេះហើយ បានធ្វើឱ្យរាងកាយទាំងមនុស្សប្រុស និងមនុស្សស្រីកើតមានអារម្មណ៍ផ្លូវភេទឡើង។ បន្ថែមពីនេះគេក៏បានរកឃើញថា មានមនុស្សមួយចំនួនថែមទាំងបានធ្វើការរួមភេទក្នុងពេលដែលកំពុងតែគេងលក់ផងដែរ។

កើតអារម្មណ៍ផ្លូវភេទ

៦.ឮសំឡេងក្នុងត្រចៀក

មនុស្សភាគតិចណាស់ ដែលអាចកើតមានអាការចេះតែឮសំឡេងរំខាននៅក្នុងខួរក្បាលនៅពេលគេងលក់។ ដែលអ្នកខ្លះថែមទាំងឮសំឡេងប្លែកៗបែបនេះនៅពេលដែលរៀបគេង និងពេលក្រោកពីគេងផងដែរ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា អ្នកដែលឧស្សាហ៍ជួបអាការបែបនេះជាញឹកញយ អាចជាសញ្ញានៃការកើនហានិភ័យនៃអាការស្រ្តេស និងជំងឺធុញថប់អារម្មណ៍ដែលអាចបង្កជាជំងឺផ្លូវចិត្តបាន។

ឮសំឡេងក្នុងត្រចៀក

៧.មមើនិយាយ

តាមការសិក្សាបានបង្ហាញថា មានមនុស្សដល់ទៅ៥ភាគរយកើតមានអាការមមីមមើនិយាយម្នាក់ឯងនៅពេលយប់។ ដោយភាគច្រើននិយាយជាពាក្យសន្ទនា ជាសំណួរ ឬពេលខ្លះនិយាយស្តីស្តាប់មិនបានមិនដឹងថាមាននន័យថាម៉េចទៀតផង។

មមើនិយាយ

៨.ដើរខ្យល់ (ផោម)

នៅពេលដែលអ្នកគេងលក់ សាច់ដុំរាងកាយរបស់អ្នកទាំងអស់ក៏សម្រាកដែរ បូករួមទាំងសាច់ដុំដែលប្រឹងជួយទប់ផោមនៅពេលដែលអ្នកមានសកម្មភាពជាប្រចាំថ្ងៃ។ តែនៅពេលដែលអ្នកគេងលក់ រាងកាយរបស់អ្នកងាយនឹងដើរខ្យល់ណាស់ ដែលជាហេតុធ្វើឱ្យអ្នកផោមជាញឹកញាប់ដោយមិនដឹងខ្លួនរាល់ពេលគេងលក់ផងដែរ។

ដើរខ្យល់ (ផោម)

៩.ផ្នែករាងកាយមួយចំនួនពិការ(មិនអាចធ្វើចលនា)

នៅពេលដែលអ្នកគេងលក់ ភាគច្រើនគេហៅថាជាការស្លាប់រយៈពេលខ្លី ដែលជាហេតុធ្វើឱ្យអ្នកលែងដឹងខ្លួន ថែមទាំងផ្នែករាងកាយមួយចំនួនស្ពឹកស្រពន់ និងមិនដំណើរការផងដែរ។ នោះក៏ដោយសារតែពេលដែលអ្នកគេងលក់អ្នកអាចនឹងយល់សប្តិ ឬខួរក្បាលបញ្ជាឱ្យធ្វើអ្វីមួយដែលហៅថាអាការមមើ ដូច្នេះប្រសិនជារាងកាយរបស់អ្នកអាចកម្រើកបាន ឬមានសកម្មភាពបាននោះ វាមិនត្រឹមតែអាចរំខានដល់អ្នកដែលគេងជិតខ្លួនទេ តែវាអាចបង្កឱ្យអ្នកមានគ្រោះថ្នាក់ទៀត។

ផ្នែករាងកាយមួយចំនួនពិការ(មិនអាចធ្វើចលនា)

១០.ខួរក្បាលបោះបង់រឿងឥតប្រយោជន៍

អ្នកមានដឹងទេថា ខួរក្បាលរបស់អ្នកមានផ្ទុកនូវការចងចាំ និងព័ត៌មានច្រើនខ្លាំងណាស់ក្នុងមួយថ្ងៃៗ ដែលស្ទើរតែអាចមានផលប៉ះពាល់ដល់ខួរក្បាលបាន។ ដូច្នេះហើយនៅពេលដែលអ្នកគេងលង់លក់ ខួរក្បាលបានចាប់ផ្តើមធ្វើការលុបទិន្នន័យ ឬបញ្ហាមួយចំនួនដែលគ្មានប្រយោជន៍ចេញពីខួរក្បាលរបស់អ្នក ដែលជាហេតុធ្វើឱ្យអ្នកអាចនឹងភ្លេចរឿងរ៉ាវមួយចំនួនតូច ថែមទាំងអាចស្តារទិន្នន័យខួរក្បាលឱ្យផ្ទុក ឬចងចាំរឿងថ្មីៗដែលមានប្រយោជន៍ផងដែរ៕  

ខួរក្បាលបោះបង់រឿងឥតប្រយោជន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]