ឥណ្ឌូនេស៊ី៖  ក្រពើជិត ៣០០ក្បាលត្រូវបានសម្លាប់យ៉ាងរង្គាលដោយមនុស្សមួយក្រុមកាលពីចុងសប្តាហ៍មុនក្នុងប្រទេសដែនកោះមួយនេះ។ បើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយ។

ក្រពើជិត៣០០ក្បាល ត្រូវបានសម្លាប់ដោយហ្វូងមនុស្ស

ហេតុការណ៍នេះបានកើតឡើងមិនយូរប៉ុន្មាន ក្រោយពីពិធីបុណ្យសពរបស់បុរសវ័យ ៤០ឆ្នាំម្នាក់ ដែលត្រូវបានសម្លាប់ដោយសត្វក្រពើមួយក្បាលនៅរដ្ឋប៉ាពួខាងលិច នៃប្រទេសឥណ្ឌូនេស៊ី។

ប្រធានភ្នាក់ងារអភិរក្សធនធានធម្មជាតិឥណ្ឌូនេស៊ីប្រចាំរដ្ឋប៉ាពួខាងលិចគឺលោក Basar Manullang បានឱ្យដឹងថា "បុរសរងគ្រោះប្រហែលជាកំពុងដើររកស្មៅឱ្យសត្វចិញ្ចឹមរបស់គាត់ស៊ី តែពេលទៅដល់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ស្រាប់តែត្រូវក្រពើដ៏សាហាវមួយក្បាលវាយប្រហារតែម្តង។" 

"ក្រោយបញ្ចុះសពគាត់រួចកាលពីថ្ងៃសៅរ៍ អ្នកភូមិក៏សម្រុកចូលទៅកសិដ្ឋានកើតហេតុនោះដើម្បីប្រហារជីវិតក្រពើ ដោយគ្មានទុកសូម្បីមួយក្បាល។" លោក Manullang បានបញ្ជាក់ដូច្នេះ។

ហ្វូងមនុស្សសម្រុកចូលទៅសម្លាប់ក្រពើជិត៣០០ក្បាល

អ្នកភូមិម្នាក់ឈ្មោះ Olga បានប្រាប់ថា "ហ្វូងមនុស្សទាំងនោះបានប្រើកាំបិតដើម្បីសម្លាប់ក្រពើ។ វាពិតជាពិបាកទ្រាំមើលណាស់។"

លោក Manullang បានបញ្ជាក់ថា កសិដ្ឋាននេះដំណើរការដោយស្របច្បាប់ និងមានអាជ្ញាបណ្ណត្រឹមត្រូវដើម្បីបង្កាត់ពូជក្រពើមួយចំនួន ប៉ុន្តែត្រូវធ្វើតាមលក្ខខណ្ឌជាច្រើន ដែលលក្ខខណ្ឌមួយក្នុងចំណោមនោះគឺ ពពួកល្មូនទាំងនេះមិនវាយប្រហារលើប្រជាជនក្នុងសហគមន៍។ គាត់ថាភ្នាក់ងាររបស់គាត់កំពុងជួយប៉ូលិសក្នុងការស៊ើបអង្កេតហើយ៕

ប៉ូលិសដែលមិនអាចឃាត់សកម្មភាពនេះបាន កំពុងស៊ើបអង្កេត

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]