អ៊ីតាលី៖ ក្រុម Juventus បានបង្ហាញមុខកីឡាករ Cristiano Ronaldo ជាផ្លូវការ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ការពិនិត្យសុខភាពរបស់ក្លិបបានសម្រេច។

ក្រោយពីចុះកុងត្រាជាមួយ Juventus រួចរាល់ អតីតកីឡាកររបស់ក្រុម Manchester United បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រោយពីខ្លួនប្រកាសថាចង់ចាកចេញពី Real Madrid គឺមានតែ Juventus ប៉ុណ្ណោះដែលចាប់អារម្មណ៍លើលោក ហើយពួកគេបានទាក់ទងមកភ្នាក់ងារផ្ទាល់ខ្លួនលោកភ្លាមៗដើម្បីពិភាក្សារឿងកុងត្រា។ 

កីឡាករ Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តថា លោកពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់នៅពេលដែលបានមកលេងនៅក្លិបមានប្រវត្តិដ៏រុងរឿងដូច Juventus នេះ ហើយលោកសង្ឃឹមថា លោកនឹងអាចក្លាយជាតួអង្គសំខាន់ដើម្បីជួយឲ្យក្លិបទទួលបានជោគជ័យកាន់តែច្រើនជាងនេះ។

កីឡាករ Cristiano Ronaldo

គួរឲ្យដឹងថា Ronaldo បានចុះកុងត្រាជាមួយ Juventus ក្នុងរយៈពេល៤ឆ្នាំ ហើយរូបគេនឹងទទួលបានប្រាក់ ប្រហែលជាង៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយរូបគេនឹងទទួលបានប្រាក់សរុបទាំងអស់ជាង១៨០លានដុល្លារអាមេរិកនៅក្នុងកុងត្រាមួយ៕

កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]