អេស្ប៉ាញ៖ ក្រុម Real Madrid អាចនឹងខាតចំណូលរហូតដល់ជាង៨០លានដុល្លារអាមេរិក ក្រោយពីកីឡាករ Cristiano Ronaldo សម្រេចចាកចេញពីទឹកដី Santiago Bernabeu។

បើយោងតាមរបាយការណ៍សារព័ត៌មានមួយបានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុម Real Madrid បានធ្លាក់ចុះជាលំដាប់ ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រកាសជាសាធារណៈថាខ្លួននឹងចាកចេញពីក្លិប។ 

កីឡាករ Cristiano Ronaldo

យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា ការធ្លាក់ចុះនៃតម្លៃនេះបណ្តាលមកពីអ្នកលេងភាគហ៊ុនជាច្រើនបាននាំគ្នាដកហ៊ុនពីក្លិបអធិរាជស នេះ ដើម្បីទៅទិញហ៊ុននៅក្លិបសេះបង្កង់ Juventus វិញម្តង។

របាយការណ៍ដដែលបានបង្ហាញថា ក្រោយពីអតីតកីឡាកររបស់ក្រុម Manchester United រូបនេះបានប្រកាសអំពីការចាកចេញរបស់ខ្លួនកាលពីសប្តាហ៍មុន អ្នកលេងប្រព័ន្ធសង្គម Facebook ប៉ុន្មានជាង៤លាននាក់បាន unlike ទំព័រផ្លូវការរបស់ក្រុម Real Madrid ភ្លាមៗ។ 

ខណៈនេះដែរ គេក៏បានរំពឹងថា ប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនផ្សេងៗទៅកាន់ក្រុម Real Madrid ក៏អាចនឹងធ្លាក់ចុះផងដែរ ដោយសារតែតួអង្គដ៏សំខាន់ប្រចាំក្លិបពួកគេបានចាកចេញទៅលេងឲ្យក្រុមថ្មី។

កីឡាករ Cristiano Ronaldo

គួរឲ្យដឹងថា ឆ្នាំមុន Ronaldo បានប្រមូលប្រាក់ឧបត្ថម្ភមកចូលក្លិប Real Madrid បានជាង៣០០លានដុល្លារអាមេរិក ផ្ទុយទៅវិញ ក្នុងឆ្នាំនេះ ក្រុមអ្នកសិក្សាមួយបានបង្ហាញថា ក្រុមអធិរាជស នឹងទទួលបានចំណូលតែជាង២០០ ទៅ ២២០លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ ពេលដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនោះចាកចេញទៅ៕ 

កីឡដ្ឋាន Santiago Bernabeu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]