រុស្ស៊ី៖ អ្នកលេងក្បាច់គុណជម្រុះក្នុងទ្រុង Conor McGregor បានចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ កាលពីយប់មិញនេះផងដែរ។ 

Conor McGregor

កីឡាករដែលប្រកួតចាញ់ Floyd Mayweather កាលពីឆ្នាំមុន បានធើ្វដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីមកមើលផ្ទាល់តែម្ដង ចំពោះការប្រកួតរវាងបារាំង និងក្រូអាត ដោយការប្រកួតបញ្ចប់ទៅដោយបារាំង ជាក្រុមលើកពាន World Cup ឆ្នាំ២០១៨។

ដោយឡែក មិនត្រឹមតែចូលរួមទស្សនាផ្ទាល់នោះទេ អ្នកប្រដាល់មុខឌឺមួយនេះ ក៏បានថតរូបជាមួយប្រធានាធិបតីរបស់រុស្ស៊ី លោក Vladimir Putin យ៉ាងឡូយផងដែរ។  

Conor McGregor និង លោក Vladimir Putin

សូមបញ្ជាក់ដែរថា មុននឹងមកទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ McGregor ក៏បានធើ្វការបង្ហោះវីដេអូជូនពរដល់ Pogba ដែលជាខែ្សបម្រើរបស់ក្រុមជម្រើសជាតិបារាំង ដើម្បីឲ្យរូបគេ និងក្រុមទទួលបានជ័យជម្នះក្នុងព្រឹត្ដិការណ៍នេះ៕

Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]