បារាំង៖ អ្នកគាំទ្រជម្រើសជាតិបារាំងពីរនាក់ត្រូវបានបាត់បង់ជីវិត ក្រោយពីភាពចលាចលបានកើតមានឡើង ក្នុងពិធីអបអរសាទរជម្រើសជាតិរបស់ខ្លួនបានឈ្នះពាន World Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ។

ការប៉ះទង្គិចគ្នានេះបានកើតមានឡើង ក្រោយពីប៉ូលីសមិនអាចគ្រប់គ្រងស្ថានភាពកម្មវិធីអបអរសាទររបស់អ្នកគាំទ្រជម្រើសជាតិបារាំងបានបន្តទៅទៀតបាន។ 

ភាពចល្លាចលក្នុងទីក្រុង Paris
ភាពចល្លាចលក្នុងទីក្រុង Paris

ភាពចល្លាចលដ៏អាក្រក់បែបនេះបានកើតនៅកណ្តាលក្រុង Paris ជាពិសេសគឺនៅលើផ្លូវ Champs Elysees ដែលផ្លូវនេះជាទីកន្លែងជួបជុំគ្នារបស់អ្នកចង់ទស្សនាប្រកួតរវាងក្រុមបារាំងនិងក្រូអាត។

បើយោងតាមរបាយការណ៍បឋមរបស់ប៉ូលីសក្រុង Paris បានបង្ហាញថា យ៉ាងតិចណាស់ជនស៊ីវិលពីរនាក់ត្រូវបានបាត់បង់ជីវិត ហើយជាង៣០០នាក់ត្រូវបានរងរបួសក្នុងការប៉ះទង្គិចរវាងប៉ូលីសនិងអ្នកគាំទ្របាល់ទាត់នេះ។ 

ទិដ្ឋភាពលើផ្លូវ Champs Elysees
ក្រុមជម្រើសជាតិបារាំង

យ៉ាងណាមិញ ប៉ូលីសបានគ្រប់គ្រងស្ថានភាពទាំងស្រុងបានហើយ ដោយប៉ូលីសប្រកាសនឹងតាមចាប់ខ្លួនមនុស្សប្រហែលជាង៣០នាក់ ពីបទបង្កភាពអាណធិបតេយ្យនេះ ហើយពួកគេប្រឈមមុខនឹងការពិន័យដ៏ធ្ងន់ធ្ងរ ឬក៏អាចជាប់ពន្ធនាគារបន្ថែមទៀតផងដែរ៕

ភាពចល្លាចលក្នុងទីក្រុង Paris

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]