រុស្ស៊ី៖ គ្រូបង្វឹក Zlatko Dalic បានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលបានផ្តល់បាល់ប៉េណាល់ទីទៅកាន់ជម្រើសជាតិបារាំងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ។

គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីការប្រកួតបានបញ្ចប់ថា លោកមិនដែលសូវមានជម្លោះជាមួយនឹងការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលទេ ប៉ុន្តែលោកមិនគួរផ្តល់បាល់ប៉េណាល់ទីនោះទៅកាន់ជម្រើសជាតិបារាំងនោះទេ។ 

សកម្មភាពក្នុងការប្រកួកាលពីយប់ម​ិញ
សកម្មភាពក្នុងការប្រកួកាលពីយប់ម​ិញ
សកម្មភាពក្នុងការប្រកួកាលពីយប់ម​ិញ

គ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះបានបន្តថា លោកស្ទើតែមិនជឿលើការសម្រេចចិត្តអាជ្ញាកណ្តាល ហើយមកដល់ពេលនេះក៏លោកនៅតែមានការខឹងបន្តិចបន្តួចដែរ ដោយលោកបានបង្ហើបថា ដោយសារបាល់ប៉េណាល់ទីនោះទើបកូនក្រុមលោកបាក់ទឹកចិត្តច្រើន។

យ៉ាងណាមិញ លោក Dalic បាននិយាយថា លោកទទួលស្គាល់ថានេះជាការប្រកួតបាល់ទាត់ ហើយវាតែងតែមានចាញ់មានឈ្នះ ហើយលោកក៏បានអបអរសាទរទៅកាន់ជម្រើសជាតិបារាំងផងដែរ ម្យ៉ាងទៀត លោកក៏បានលើកទឹកចិត្តដល់កូនក្រុមខ្លួនផងដែរ ដែលបានខំប្រឹងតស៊ូឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ 

ក្រុមជម្រើសជាតិបារាំង
គ្រូបង្វឹក Zlatko Dalic

គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលក្រុមជម្រើសជាតិក្រូអាតបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ដោយកាលពីឆ្នាំ១៩៩៨ ពួកគេបានត្រឹមតែលេខ៣ប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសដែលទើបនឹងងើបពីសង្គ្រាមដណ្តើមឯករាជ្យជាតិកាលពីជាង២៣ឆ្នាំមុន៕

ក្រុមជម្រើសជាតិក្រូអាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]