ភ្នំពេញ ៖ តារាចម្រៀងនារីដ៏ស្រស់សោភា សម្លេងស្រទន់ កញ្ញា តាក់ម៉ា ដែលបាត់មុខពីកម្មវិធីប្រគុំតន្រ្តីតាមទូរទស្សន៍ មួយរយៈនោះ ពេលនេះ បានសាងភាពភ្ញាក់ផ្អើល និងសេចក្ដីនឹករលឹកដល់ទស្សនិកជន មិនតិចនោះទេ ដោយតាមការពិតទៅ នាងកំពុងតែសំងំថតរឿងភាគ។

ជាការពិតណាស់ ប្រិយមិត្តមួយចំនួន ច្បាស់ជាពុំធ្លាប់បានដឹងនៅឡើយទេថា ក្រៅពីការងារជាអ្នកចម្រៀង កញ្ញា តាក់ម៉ា ក៏នៅមានសមត្ថភាពខ្ពស់ ក្នុងការសម្ដែងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ កញ្ញាបានគ្រងដំណែងជាតួឯក ក្នុងរឿងភាគទូរទស្សន៍មួយ ជាប្រភេទខ្សែរឿងអប់រំយុវវ័យ។ លើសពីនេះទៅទៀត រឿងភាគនេះដែរ ក៏ជាផ្នែកមួយនៃស្នាដៃនិពន្ធរបស់កញ្ញាផ្ទាល់ផងដែរ។

យ៉ាងណាមិញ រឿងភាគមួយនេះ កំពុងដំណើរការថតនៅឡើយទេ ហើយអ្នកគាំទ្រ ក៏កំពុងរង់ចាំ មើលទេពកោសល្យនៃការសម្តែងរបស់នាងផងដែរ៕ 

រូបភាព កញ្ញាតាក់ម៉ា​
រូបភាព Poster រឿង
រូបភាព កញ្ញាតាក់ម៉ា​
រូបភាព កញ្ញា តាក់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តាក់ ម៉ា