សិស្សនិស្សិតកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សា និងស្វែងយល់អំពីឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី លើសពីនេះទៅទៀត កម្មវិធីពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលីគឺជាកម្មវិធីមួយដែល មិនអាចរំលងឡើយ! កម្មវិធីពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី គឺជាវិទិការមួយដ៏ប្រសើរសម្រាប់សិស្ស និស្សិតកម្ពុជាដែលកម្មវិធីនេះមានវត្តមាននាក់ចូលរួមជាង៨០០នាក់ ដែលបានជួបពិភាក្សា ផ្ទាល់ជាមួយអ្នកតំណាងស្ថាប័នអប់រំអូស្រា្តលី និងសិក្សាអំពីកម្មវិធីសិក្សាដ៏សម្បូរបែបរបស់ប្រទេសអូស្រ្តាលីទៀតផង។

ជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលស្ថាប័ន IDP Education ដែលជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែល ដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅក្រៅប្រទេស បានប្រមូលផ្តុំនូវស្ថាប័នអប់រំអូស្រ្តាលីមកកាន់ប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១សៀល ដល់៧ល្ងាច។

ហ៊ុន រតនៈ សិស្សថ្នាក់ទី១២ មកពីសាលាអន្តរទ្វីបអាមេរិចកាំង បាននិយាយថា៖

“ខ្ញុំពិតជាចង់ទៅសិក្សាថ្នាក់បញ្ញាប័ត្របន្តនៅប្រទេសអូស្រ្តាលីណាស់បន្ទាប់ពីមកកាន់កម្មវិធីនេះរួច ពីព្រោះកម្មវិធីនេះបានធ្វើអោយខ្ញុំយល់ឃើញថា ប្រទេសអូស្រ្តាលីជាប្រទេសដែលមានគុណសម្បត្តិជាច្រើនរាប់បញ្ជូលទាំងប្រព័ន្ធសិក្សា និងថែមទាំងគួរអោយចង់រស់នៅទៀតផង” ៕

ស្ថាប័នអប់រំអូស្រ្តាលីចំនួន ៣៦ ចាប់ពីកម្រិតសិក្សាថ្នាក់វិទ្យាល័យ ដល់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បណ្ឌិតបានវត្តមានក្នុងការផ្តល់យោបល់ជូនដល់សិស្ស និស្សិត និង អាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្រ្តាលីនៅឯពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលីនេះ។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួម ពីវាគ្មិន ក៏ដូចជាអតីតនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេស ដែលបានផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរូមផងដែរ។ ពិព័ណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្រ្តាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា ការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។

បន្ថែមទៀតនោះក៏មានវត្តមានរបស់មន្រ្តីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័រណ៍ការសិក្សានេះផងដែរ។

ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួម ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។

IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តំាងពីឆ្នាំ ១៩៩៤។ ស្ថាប័ន IDP Education ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP Education ដោយឥតគិតថ្លៃ។

IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យទាំង ៣៨ របស់ប្រទេសអូស្រា្តលី៕

សម្រាប់ព៌ត័មានបន្ថែមទំនាក់ទំនង លោក ឈាង វ៉ាន់តាក់ តាមរយៈទូរស័ព្ទលេខ:

០២៣ ២២២ ៣២៥ និង អ៊ីម៉ែល: [email protected]  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]